វៀតណាមពន្លឿនដំណើរការបើកកញ្ចប់ជំនួយឧបត្ថម្ភក្រោយជំងឺឆ្លង Covid-19

(VOVWORLD) - តាមគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា រហូតដល់ ពេលនេះ អាជ្ញាធរខេត្តបានរៀបចំបញ្ជីឈ្មោះជាង៣៤៥ ពាន់នាក់ដែល ទទួលបានជំនួយឧបត្ថម្ភក្នុងតម្លៃជាង២៩៨ពាន់លានដុង៕

នារសៀលថ្ងៃទី២០ ឧសភា នៅទីក្រុង Buon Ma Thuot ក្រុមការងារនៃ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានជួបធ្វើការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Dak Lak អំពីដំណើរការអនុវត្តសេចក្ដី សម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីការជួយឧបត្ថម្ភដល់មុខសញ្ញាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺឆ្លង Covid-19។

នៅក្នុងជំនួបនេះ លោក Vu Trong Binh ប្រធាននាយកដ្ឋានការងារធ្វើ នៃក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា កញ្ចប់ប្រាក់កម្ចីរបស់រដ្ឋាភិបាលគឺសំដៅជួយឧបត្ថម្ភដល់ក្រុម មុខសញ្ញាដែលបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំងដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ហេតុដូច្នេះ ខេត្ត Dak Lak ត្រូវការពន្លឿនដំណើរការបើក កញ្ចប់ជំនួយឧបត្ថម្ភនេះដើម្បីជួយឲ្យអ្នកដែលជួបការលំបាកទទួលបាន ជំនួយទាន់ពេលវេលា។

តាមគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា រហូតដល់ ពេលនេះ អាជ្ញាធរខេត្តបានរៀបចំបញ្ជីឈ្មោះជាង៣៤៥ពាន់នាក់ដែល ទទួលបានជំនួយឧបត្ថម្ភក្នុងតម្លៃជាង២៩៨ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ