វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការទាក់ទាញការវិនិយោគបន្ទាប់ពី COVID-19
(VOVWORLD) - ដោយទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-19 វៀតណាមកំពុងអះអាងជាបណ្តើរៗ ជាទិសដៅមួយដែលមានសុវត្ថិភាពសម្រាប់សកម្មភាពអាជីវកម្ម ដោយទាញយកអត្ថប្រយោជន៍ពីនិន្នាការធ្វើពិពិធកម្មនៃបណ្តាញផ្គត់ផ្គង់ក្រៅពីប្រទេសចិន របស់ក្រុមហ៊ុនផលិតអន្តរជាតិ។
នោះគឺជាការវាយតម្លៃដែលទើបបានទីភ្នាក់ងារសារព័ត៌មាន Reuters នាំចេញថ្មីៗនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយមានករណីឆ្លង COVID-19 មានចំនួនតិច និងមិនមានអ្នកស្លាប់នោះ ប្រ ទេសវៀតណាមនឹងមានលក្ខខណ្ឌអំណោយផលដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញលឿនជាងប្រទេសដទៃទៀត។ ជោគ ជ័យរបស់វៀតណាមក្នុងការរាំងស្កាត់ជំងឺរាតត្បាតក៏បានរួមចំណែកពង្រឹងទំនុកចិត្តសម្រាប់ វិនិយោគិនបរទេសផងដែរ៕