វៀតណាមមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ១៧ ស្ថិតនៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យអាស៊ី
(VOVWORLD) - អង្គការ Quacquarelli Symonds បានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់ស្ថាប័នឧត្តមសិក្សាអាស៊ី ២០២៥ (QS AUR 2025)។
តាមនោះ វៀតណាមមានគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៧ ចូលរួមនៅក្នុងចំណាត់ថ្នាក់នេះ កើនឡើងចំនួន ២ សាលា បើធៀបនឹងពេលមុនគឺ សាកលវិទ្យាល័យបើកទីក្រុងហូជីមិញ និងសាកលវិទ្យាល័យ Vinh។
ក្នុងចំណោមនោះ សាកលវិទ្យាល័យ Duy Tan នៅតែជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ១៧ នៅវៀតណាម ដោយឈរនៅចំណាត់ថ្នាក់លេខ ១២៧។ បន្ទាប់គឺសាកលវិទ្យាល័យជាតិហាណូយ (លេខ ១៦១) សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (លេខ ១៨៤) សាកលវិទ្យាល័យ Ton Duc Thang (លេខ ១៩៩)...។
ក្នុងចំណាត់ថ្នាក់ឆ្នាំ ២០២៥ QS បានដាក់ចំណាត់ថ្នាក់សម្រាប់ គ្រឹះស្ថានឧត្តមសិក្សានៅអាស៊ីចំនួន ៩៨៤កន្លែង។ លទ្ធផលចំណាត់ថ្នាក់នេះគឺផ្អែកលើការវិភាគមតិរបស់ជំនាញជាង ១,៩ លាននាក់ និងមតិ ៦៦០.០០០ ពីនិយោជកទូទាំងពិភពលោក។ QS AUR 2025 ត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា៖ ការវាយតម្លៃអ្នកប្រាជ្ញ; ការវាយតម្លៃរបស់និយោជក; អត្រាសាស្ត្រាចារ្យ/និស្សិត; អត្រាសាស្ត្រាចារ្យដែលមានសញ្ញាបត្របណ្ឌិត; ចំនួនអត្ថបទវិទ្យាសាស្ត្រ/សាស្ត្រាចារ្យ; អត្រានៃការដកស្រង់/អត្ថបទវិទ្យាសាស្ត្រ; បណ្តាញស្រាវជ្រាវអន្តរជាតិ; អាត្រានៃសាស្រ្តាចារ្យអន្តរជាតិ; អត្រានៃនិស្សិតអន្តរជាតិ; អត្រានិស្សិតមកធ្វើកម្មសិក្សា និងអត្រានិស្សិតទៅធ្វើកម្មសិក្សា៕