វៀតណាមមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៦ ដែលស្ថិតនៅក្នុងតារាងរៀបចំណាត់ ថ្នាក់សាកលវិទ្យាល័យពិភពលោកឆ្នាំ ២០២៤
(VOVWORLD) - ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ វៀតណាមមានគ្រឹះ ស្ថានអប់រំថ្នាក់ឧត្តមសិក្សាចំនួន ៦ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១៩០៤ កន្លែង។
ចំណាត់ថ្នាក់សាលាវៀតណាមនៅលើតារាងរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកឆ្នាំ ២០២៤ របស់ THE។ (រូបថត៖ VGP/NN) |
កាលពីថ្ងៃទី ២៨ ខែកញ្ញា អង្គការរៀបចំណាត់ថ្នាក់ Times Higher Education បានប្រកាសលទ្ធផលនៃតារាងរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកឆ្នាំ ២០២៤ (THE WUR 2024) ។ ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ វៀតណាមមានគ្រឹះ ស្ថានអប់រំថ្នាក់ឧត្តមសិក្សាចំនួន ៦ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១៩០៤ កន្លែង។ នោះគឺ សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យ Ton Duc Thang, សាកលវិទ្យាល័យជាតិហាណូយ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងសាកលវិទ្យាល័យ Hue។ ដូច្នេះ បើប្រៀបធៀបនឹងលើកមុន វៀតណាមនៅតែរក្សាបាននូវបរិមាណគ្រឹះ ស្ថានអប់រំឧត្តមសិក្សាចំនួន ៦ ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។
នៅឆ្នាំនេះ អង្គការ Times Higher Education បានប្រើក្រមលក្ខណៈវិនិច្ឆ័យថ្មី (THE WUR ៣.០) ក្នុង នោះបង្កើនចំនួនលក្ខណៈវិនិច្ឆ័យពី ១៣ ឡើងដល់ ១៨។ លក្ខណៈវិនិច្ឆ័យចំនួន ៥ ក្រុមដែលត្រូវបានបំពេញបន្ថែមគឺ៖ ការបង្រៀន បរិយាកាសស្រាវជ្រាវ គុណភាពនៃ ការស្រាវជ្រាវ ការផ្ទេរនិងកម្រិតអន្តរភាវូបនីយកម្ម៕