វៀតណាមមានគោលបំណងបណ្ដាភាគីត្រូវអត់ធ្មត់ ស្វែងរកដំណោះស្រាយនៅអ៊ុយក្រែន

វៀតណាមមានគោលបំណងបណ្ដាភាគីត្រូវអត់ធ្មត់ ស្វែងរកដំណោះស្រាយនៅអ៊ុយក្រែន - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

(VOV)_នាថ្ងៃទី១៨ កក្កដា ឆ្លើយសំនួររបស់វៀតណាមស្ដីពីប្រតិកម្មរបស់​វៀត ណាម ចំពោះសភាពការណ៍តានតឹងនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈ​ពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោក Le Hai Binh បានអោយ
ដឹង ថា៖ វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះរាល់​បំរ៉ែ​បំរួល​ដ៏ស្មុគ្រស្មាញ ​និងសភាពការណ៍អំពើហឹង្សារត្រូវបានកើនឡើងនៅភាគខាងកើត​អ៊ុយក្រែន។ វៀតណាមមានគោលបំណងថា៖​បណ្ដាភាគីទាក់ទិននានា​ត្រូវអត់​ធ្មត់ ​ជៀសវាងអំពើ បង្ករឿងហេតុ ដែលធ្វើអោយសភាពការណ៍កាន់តែតានតឹងឡើងៗ បង្កការខូចខាត
ដល់ប្រជាជន។ ទាក់ទិនដល់សហគមន៍ជនវៀតណាមនៅ​អ៊ុយក្រែន ពិសេសគឺ នៅភាគខាងកើតអ៊ុយក្រែន នាយកនាយកដ្ឋានកុងស៊ុល ​នៃក្រសួងការបរទេស វៀតណាម បានអោយដឹងថា៖ នាបច្ចុប្បន្ន នៅមានជន​វៀតណាមចំនួន៥០០០នាក់
 កំពុង​រស់នៅ សិក្សារ និងរកស៊ីនៅភាគខាង​កើតអ៊ុយក្រែន។ ក្រសួងការបរទេសវៀត
ណាម  បានស្នើនិងបានរដ្ឋអំណាច​អ៊ុយក្រែនឯកភាពរួមសហការ  ធានាសុវត្ថិភាព  សន្តិសុខសំរាប់សហគមន៍ជន​វៀតណាមនៅទីនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ