វៀតណាមមាននិស្សិតចំនួន ៤ នាក់ ឈ្នះមេដាយមាសអូឡាំពិកនវានុវត្តន៍ពិភពលោក

(VOVWORLD) - សិស្សទាំង ៤ នាក់នៃក្រុមជម្រើសរបស់សាលាវិទ្យាល័យជំនាញ Le Hong Phong   (ខេត្ត Nam Dinh) បានឈ្នះមេដាយមាស ក្នុងកម្មវិធីប្រឡង អូឡាំពិកនវានុវត្តន៍ពិភពលោក។
វៀតណាមមាននិស្សិតចំនួន ៤ នាក់ ឈ្នះមេដាយមាសអូឡាំពិកនវានុវត្តន៍ពិភពលោក - ảnh 1សិស្ស ៤ នាក់មកពីវិទ្យាល័យជំនាញ Le Hong Phong  (Nam Dinh) បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ WICO ២០២៣ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង (រូបថត៖ កាសែតប្រជាជន)

Vu Duc Manh, Nguyen Trong Phuc, Tran Phuong Linh (សិស្សថ្នាក់ទី ១២ ឯកទេសជីវវិទ្យា) និង Hoang Mai Phuc Thinh (សិស្សថ្នាក់ទី ១១ ភាសាអង់គ្លេស) បានចូលរួមការប្រឡងនិងនាំយកមេដាយមាសយ៉ាងប្រណិតដល់ប្រទេសវៀតណាម ជាមួយនឹងប្រធានបទ " Nanomelanin មានប្រភពដើមពីសត្វមឹក ការពារស្បែកមនុស្សប្រឆាំងនឹងកាំរស្មីអ៊ិច” ក្រោមការណែនាំពីអ្នកគ្រូ វេជ្ជបណ្ឌិត Tran Thi Thanh Xuan ប្រធានក្រុមជីវវិទ្យា - បច្ចេកវិទ្យារបស់សាលា។

អូឡាំពិកនវានុវត្តន៍ពិភពលោក (WICO) គឺជាការប្រកួតប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងរៀបចំដោយសមាគមច្នៃប្រឌិតសាកលវិទ្យាល័យកូរ៉េខាងត្បូង និងដោយសភាជាតិនៃប្រទេសដែលជាអ្នកឧបត្ថម្ភនេះ។ WICO ឆ្នាំ ២០២៣ គឺជាការប្រកួតលើកទី ១២ ដែលបានប្រព្រឹត្តទៅក្នុងគោលបំណងបញ្ឆេះទេពកោសល្យ និងការចាប់អារម្មណ៍លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង របស់សិស្សវិទ្យាល័យជុំវិញពិភពលោក។ ការប្រកួតឆ្នាំនេះត្រូវបានរៀបចំនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៣ ខែកុម្ភៈ និងទី ៤ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ