វៀតណាមមានបំណងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយបារាំងកាន់តែស៊ីជម្រៅ
|
ឧបនាយរដ្ឋមន្ត្រីរដ្ឋភិបាលវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួួយប្រធានរដ្ឋសភាបារាំងលោក Claude Bartolone
(រូបថតៈ VGP/Lê Sơn) |
(VOVworld)-នាថ្ងៃទី១៩មិនានៅទីក្រុងហាណូយ ថ្លែងមតិក្នុងការជួបសន្ទនា
ជាមួយ ប្រធានរដ្ឋសភាបារាំងលោក Claude Bartolone ដែលកំពុងមានដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឧបនាយរដ្ឋមន្ត្រីរដ្ឋភិបាលវៀតណាមលោក
Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ នូវទំនាក់ទំនងយ៉ាងល្អប្រសើរនាពេល កន្លងទៅរវាងវៀតណាមជាមួយបារាំង និងមានបំណងថា ប្រទេសទាំងពីរនឹង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជម្រុញទំនាក់ទំនងសហប្រតិបត្តិការ យុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ។ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសទាំងពីរ ជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ អង្គភាពអាជីវកម្មបារាំងមកវិនិយោគនៅវៀតណាមលើបណ្តាវិស័យដែលជា ប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីក៏មានបំណងថា
បារាំងបន្តរក្សាប្រភពទុន ODA សម្រាប់វៀតណាម៕