វៀតណាមមិនរកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 ក្នុងសហគមន៍រយៈពេល ៣២ ថ្ងៃជាប់ៗគ្នា

(VOVWORLD) - អ្នកជំងឺចំនួន ២៦០/៣២០ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ហើយបានចាកចេញពីមន្ទីរពេទ្យ។
វៀតណាមមិនរកឃើញករណីឆ្លងជំងឺរាតត្បាត  COVID – 19 ក្នុងសហគមន៍រយៈពេល ៣២ ថ្ងៃជាប់ៗគ្នា - ảnh 1 (រូបថត៖ ក្រសួងសុខាភិបាល)

យោងតាមព្រឹត្តិប័ត្រព័ត៌មាន នាវេលាម៉ោង ៦ ថ្ងៃទី ១៨  ខែឧសភារបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID – 19 បានឲ្យដឹងថា វៀត ណាម មិនរកឃើញករណីឆ្លងជំងឺរាត ត្បាត  COVID – 19 នៅក្នុងសហ គមន៍រយៈពេល ៣២ ថ្ងៃជាប់ៗគ្នា។

រហូតមកដល់ពេលនេះ អ្នកជំងឺចំនួន ២៦០/៣២០ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ហើយបានចាកចេញពីមន្ទីរពេទ្យ។ នាបច្ចុប្បន្នុ មានអ្នកជំងឺ ចំនួន ៦០ នាក់ កំពុងត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពចំនួន ១០ នៅថ្នាក់មជ្ឃឹមនិងខេត្ត។ អ្នកជំងឺភាគច្រើនមានសុខភាពល្អធម្មតា ដែលក្នុងនោះមានអ្នកជំងឺចំនួន ១៤ នាក់ មានលទ្ធផលអវិជ្ជមានពី ១ ដងឡើងទៅចំពោះវីវុស SARS-CoV – 2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ