វៀតណាមមានរូបសណ្ឋានប្រព័ន្ធអេកូឡូស៊ីដំបូងក្នុងការជួយឧបតន្ថម្ភអ្នក ជំងឺមហារីក

(VOVWORLD) -នៅព្រឹកថ្ងៃទី ៨ ខែតុលានៅទីក្រុង Da Nang គណៈកម្មការរៀបចំវេទិកាអ្នក ជំងឺមហារីកឆ្នាំ ២០១៨ បានប្រកាសរូបសណ្ឋានអេកូឡូស៊ីដំបូងសំរាប់ សហគមន៍អ្នកជម្ងឺមហារីកនៅវៀតណាម។ 
វៀតណាមមានរូបសណ្ឋានប្រព័ន្ធអេកូឡូស៊ីដំបូងក្នុងការជួយឧបតន្ថម្ភអ្នក ជំងឺមហារីក - ảnh 1 វៀតណាមមានរូបសណ្ឋានប្រព័ន្ធអេកូឡូស៊ីដំបូងក្នុងការជួយឧបតន្ថម្ភអ្នក ជំងឺមហារីក

 នេះគឺជារូបសណ្ឋានជួយឧបត្ថម្ភនិង ចែករំលែកជាមួយអ្នកជម្ងឺមហារីក ក្នុងគោលដៅមិនអនុញ្ញាតឱ្យនរណាម្នាក់ ប្រយុទ្ធនឹងជំងឺដោយខ្លួនឯងឡើយ។ វេទិកានេះមានការចូលរួមរបស់អ្នក វិទ្យាសាស្ត្រ អ្នកជំនាញជួរមុខគេខាងព្យាបាលជម្ងឺមហារីក និងអ្នកជំងឺមហារីក ប្រមាណ ៣០០នាក់ ដែលកំពុងចូលរួមដំណើរការព្យាបាលជំងឺ។

នៅ វេទិកានេះ វាគ្មិនជាសាស្ត្រាចារ្យវេជ្ជបណ្ឌិត និងអ្នកឯកទេសខាងជំងឺមហារីក នៅវៀតណាមនិងសហរដ្ឋអាមេរិចបានណែនាំអំពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីក។ គូ្រពេទ្យ បានអះអាងថាផែន ការការព្យាបាលមហារីកនៅវៀតណាមបានធ្វើបច្ចុប្បនភាពនូវចំណេះដឹងពី បណ្តាប្រទេសជឿនលឿនផងដែរ។ក៏ប៉ុន្តែលទ្ធផលនៃការព្យាបាលអាស្រ័យលើអាការៈសុខភាពខុសៗគ្នារបស់អ្នកជំងឺនិមួយៗក៏ដូចជាប្រព័ន្ធថែទាំសុខភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ