វៀតណាម-ម៉េឡេស៊ីខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


វៀតណាម-ម៉េឡេស៊ីខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
វៀតណាម-ម៉េឡេស៊ីខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Image: VNA)

(VOVworld) – កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី
លើកទី ៣ ត្រូវបានរៀបចំឡើង នាថ្ងៃទី ២៥ មេសា នៅទីក្រុង Kuala Lumpur របស់ ម៉ាឡេស៊ីក្រោយកិច្ចសហការអធិបតីរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម
វៀតណាម លោក Vu Huy Hoang និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិនិង
ឧស្សាហកម្មម៉េឡេស៊ី លោក Mustafa Mohamed ។ ភាគីទាំង ២ បានពិភាក្សាររាល់ វិធានការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ ហើយឯកភាព
ថា៖ គោលនយោបាយសេដ្ឋកិច្ចដើរតួនាទីដ៏សែនសំខាន់ក្នុងពាណិជ្ជកម្មទ្វេភាគី។
ព្រមទាំង រដ្ឋមន្ត្រីទាំង ២ រូបនេះសង្កត់ធ្ងន់ថា៖ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់
ពាណិជ្ជកម្មនិងការ វិនិយោគ ភាគីទាំង ២ ត្រូវកាត់បន្ថយរបងពាណិជ្ជកម្មនិងបែបបទ រដ្ឋបាលស្មុគស្មាញ។ កិច្ចប្រជុំបាននាំចេញការផ្តើមគំនិតស្តីអំពីអនុស្សារណៈយោគ យល់គ្នាទ្វេភាគីលើវិស័យឧសថ អនុវត្តវិធានការសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រវាងស្ថាប័នអភិវឌ្ឍន៍ពាណិជ្ជកម្មបរទេសម៉ឡេស៊ី (MATRADE) និងនាយកដ្ឋាន ពម្លឿនពាណិជ្ជកម្មវៀតណាម (VIETTRADE) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ