វៀតណាម-ម៉ាឡេស៊ីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត

វៀតណាម-ម៉ាឡេស៊ីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Nguyen Hong Thao ថ្លែងមតិនៅពិធី។


        VOV-នាយប់ថ្ងៃទី២៩មិនានៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី ក្រសួង​ការ បរទេសនៃប្រទេសនេះបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅ​ម៉ាឡេស៊ីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម-ម៉ាឡេស៊ី (ទី៣០មិនា)។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការ
បរទេស​ម៉ាឡេស៊ី Kohilan Pillay បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការ
ទ្វេភាគី​រវាង​ម៉ាឡេស៊ីនិងវៀតណាមកាន់តែបានបង្កើននិងអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃ។ លោកបានឲ្យដឹងថា ព្រះមហាក្សត្រម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រី
ម៉ាឡេស៊ីគ្រោង​នឹង​មកបំពេញទស្សនកិច្ចការងារនៅវៀតណាមក្នុងឆ្នាំនេះក្នុង
ឱកាសរំលឹកខួប​អនុស្សាវរីយ៍៤០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិង
សំខាន់ជាងទៀតគឺជំរុញទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ