វៀតណាមយកចិត្តទុកដាក់ និងគោរពជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ កុម្ភៈ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសមាគមអ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាម។ 
វៀតណាមយកចិត្តទុកដាក់ និងគោរពជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ - ảnh 1លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញថ្លែងមតិ (រូបថត៖ VNA)
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ និងគោរពជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបានស្មើឲ្យសមាគមអ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមបន្តទាក់ទាញបានសេដ្ឋកិច្ចវិទូល្បីឈ្មោះ និងមានកិត្យានុភាពជាច្រើន ដើម្បីរួមវិភាគទានថែមទៀតដល់ការតាក់តែងគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ៗរបស់ប្រទេសជាតិ ជាពិសេសគឺក្នុងបរិបទបច្ចុប្បន្ន និងអនាគត។ ក្នុងនោះមានបញ្ហាស្ដារខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពក្រោយពេលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង។
វៀតណាមយកចិត្តទុកដាក់ និងគោរពជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ - ảnh 2ប្រធានរដ្ឋ Nguyen Xuan Phuc ជាមួយថ្នាក់ដឹកនាំ និងសមាគមអ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាម (រូបថត៖ VNA)
ទន្ទឹមនឹងនេះ រកឃើញហានិភ័យ បញ្ហាសាកល្បង និងដំណោះស្រាយសម្រាប់ខឿនសេដ្ឋកិច្ច ជាពិសេសគឺក្នុងបរិបទអតិផរណា និងតម្លៃបានកើនឡើង។ ទន្ទឹមនឹងនេះ មានដំណោះស្រាយដើម្បីវៀតណាមជំនះពុះពារលើអន្ទាក់ចំណូលមធ្យម ហើយក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ពង្រីកប្រភពធនធានសង្គមសម្រាប់តម្រូវការអភិវឌ្ឍន៍ បង្កើនលក្ខណៈឯករាជ្យភាព ម្ចាស់ការ និងខ្លួនទីពឹងខ្លួននៃខឿនសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ