វៀតណាមយកចិត្តទុកដាក់ដល់ការងារថែទាំជនមានគុណូបការះចំពោះប្រទេសជាតិ
![វៀតណាមយកចិត្តទុកដាក់ដល់ការងារថែទាំជនមានគុណូបការះចំពោះប្រទេសជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_10_28/ba_doan_skix.jpg) |
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan |
(VOV)_នាព្រឹកថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយគណៈប្រតិភូអ្នកមានគុណូប
ការះចំពោះប្រទេសជាតិ នៃមជ្ឈមណ្ឌលថែទាំចិញ្ចឹមបីបាច់ជនចាស់ជរា Thi Nghe ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ លោកស្រី Nguyen Thi Doan បានស្ងើច
សរសើរបណ្ដាមុខសញ្ញាគោលនយោបាយ បណ្ដាអ្នកមានគុណូបការះនៅមជ្ឈមណ្ឌល
ហើយវាយតំលៃខ្ពស់ចំពោះការរៀបចំមជ្ឈមណ្ឌលថែទាំចិញ្ចឹមបីបាច់ជនមានគុណូប
ការះរបស់ទីក្រុងហូជីមិញ។ អនុប្រធានរដ្ឋ Nguyen Thi Doan មានគោលបំណងថា៖
បណ្ដាខេត្ត ទីក្រុងផ្សេងៗបន្តរៀនសូត្រនិងពង្រីករូបសណ្ឋាននេះ៕