វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក

(VOVWORLD) - វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់អង្គការសហប្រជាជាតិក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីដោះស្រាយបញ្ហាសកលក៏ដូចជាការរួម វិភាគទានយ៉ាងសំខាន់របស់ ESCAP ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ចាប់តាំងពីការបង្កើតជាង ៧៥ ឆ្នាំមុន។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខា ធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការ សហប្រជាជាតិ (ESCAP)។ (រូបថត៖ dangcongsan.vn)
នេះជាការបញ្ជាក់របស់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh  នៅពេលទទួលជួបលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខា ធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការ សហប្រជាជាតិ (ESCAP) នៅរសៀលថ្ងៃទី៣ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍលើពិភពលោក; ប្តេជ្ញាអភិវឌ្ឍន៍មនុស្ស ការពារធម្មជាតិ និងបរិស្ថានរស់នៅ; ស្នើឲ្យអង្គការសហប្រជាជាតិនិយាយរួម និង ESCAP និយាយដោយឡែក បន្តពង្រីក ប្រៀបខ្លាំង ដើម្បីជួយឧបត្ថម្ភប្រទេសជាសមាជិក ក្នុងនោះមានវៀតណាមផង ក្នុងការ រៀបចំផែនការ និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
រីឯខ្លួនវិញ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងលេខាធិការប្រតិបត្តិ ESCAP បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសន្យារបស់វៀតណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ការអនុវត្តទំនាក់ទំនងភាពជាដៃគូក្នុងការបំប្លែងថាមពល សមធម៌ (JETP) និងការការផ្លាស់ប្តូរឌីជីថល។ លោកស្រី Armida ជឿជាក់ថា វៀត ណាមនឹងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្លាយជាគំរូដែលអាចចែក រំលែកបទពិសោធន៍សម្រាប់ប្រទេសជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ