វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន១២.១០៣នាក់ ដោយឡែកទីក្រុងហូជីមិញនិងខេត្ត Binh Duong មាន៩.៥៣០នាក់
(VOVWORLD) - នៅថ្ងៃដដែល មានអ្នកជម្ងឺកូវីដ ១៩ ចំនួន១២.៣៧៥នាក់ត្រូវបានប្រកាសជាសះស្បើយ ខណៈដែលកត់ត្រាករណីស្លាប់ចំនួន៣៥២នាក់បន្ថែមទៀត។
នាយប់ថ្ងៃទី២៨ ខែសីហា ក្រសួងសុខាភិបាលវៀតណាមជូនដំណឹងថា គិតចាប់ពីម៉ោង១៨ថ្ងៃទី២៧ សីហា ដល់ម៉ោង២៨ សីហា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១២.១០៣នាក់បន្ថែមទៀត ក្នុងនោះករណីក្នុងស្រុកមានចំនួន១២.០៩៧នាក់; ដោយឡែកទីក្រុងហូជីមិញនិងខេត្ត Binh Duong មាន ៨៥៣០ នាក់។ នៅថ្ងៃដដែល មានអ្នកជម្ងឺកូវីដ ១៩ ចំនួន១២.៣៧៥នាក់ត្រូវបានប្រកាសជាសះស្បើយ ខណៈដែលកត់ត្រាករណីស្លាប់ចំនួន៣៥២នាក់បន្ថែមទៀត៕