វៀតណាមរៀបចំជើងហោះហើរចំនួន ១៣ ជើង ដើម្បីដឹកពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេស
(VOVWORLD) - តាមផែនការរបស់នាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា Vietnam Airlines នឹងមានជើងហោះហើរចំនួន ១០ ជើង ដើម្បីដឹកពលរដ្ឋពីជប៉ុន សហរដ្ឋអាមេរិក កាណាដា UAE បារាំង រុស្ស៊ី អេស្ប៉ាញ និងថៃ។
វៀតណាមរៀបចំជើងហោះហើរចំនួន ១៣ ជើង ដើម្បីដឹកពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេស (រូបថត៖ dansinh.vn) |
នាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា តាមគម្រោងនឹងមានជើងហោះហើរចំនួន ១៣ ជើងរបស់ Vietnam Airlines Vietjet និង Bamboo Airways ដើម្បី ដឹកពលរដ្ឋវៀតណាមវិលត្រឡប់មកប្រ ទេសវិញ។
ឆ្លើយតបនឹងលិខិតរបស់ នាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) ស្ដីពីការដឹកពលរដ្ឋនៅបរទេស វិល ប្រឡប់មកស្រុកកំណើតវិញ ដោយសារហេតុផលចាំបាច់នោះ នាយកដ្ឋានអាកាសចរណ៍វៀតណាមបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីរៀបចំផែនការដឹកជញ្ជូន ហើយឯកភាពគ្នារៀបចំការជញ្ជូនពលរដ្ឋ វៀតណាមនៅឯបរទេស វិលប្រឡប់មកស្រុកកំណើតវិញ។
តាមផែនការរបស់នាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា Vietnam Airlines នឹងមានជើង ហោះហើរចំនួន ១០ ជើង ដើម្បីដឹកពលរដ្ឋពីជប៉ុន សហរដ្ឋអាមេរិក កាណាដា UAE បារាំង រុស្ស៊ី អេស្ប៉ាញ និងថៃ។ ក្រុមហ៊ុន Vietjet មានជើងហោះហើរចំនួន ២ ជើងពីសិង្ហបុរី និងឥណ្ឌូនេស៊ី។ លើសពីនេះទៀត Bamboo Airways នឹងមានជើងហោះហើរចំនួន ១ ដែងដឹកពលរដ្ឋពីហ្វីលីពីន៕