វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី៣៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស

(VOVWORLD) - ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានបិទបញ្ចប់សម័យប្រជុំជាប្រចាំលើក ទី៣៧ នៅទីក្រុងហ្សឺណែវ របស់ស្វីស ក្រោយពីអនុម័តលើសេចក្ដីសម្រេចចិត្ត ចំនួន៤១។ 
វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី៣៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំលើកទី៣៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប (រូបថត៖ TTXVN)


ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍ វៀតណាមអមការិយាល័យអ.ស.បនិងអង្គការអន្តរជាតិផ្សេងៗនៅទីក្រុង ហ្សឺណែវ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំខាងលើ។ ក្រោយរយៈពេល៤សប្ដាហ៍ធ្វើការនិងបញ្ចប់នាថ្ងៃទី២៣ មីនា ក្រុមប្រឹក្សាសិទ្ធិ មនុស្សបានពិភាក្សាអំពីបញ្ហាសំខាន់ជាច្រើនដូចជា សិទ្ធិកុមារ ជនពិការ ការ ប្រឆាំងអំពើប្រកាន់ជាតិសាសន៍ និងការរាំងស្កាត់គ្រោះប្រល័យពូជសាសន៍ជាដើម។ ក្រុមប្រឹក្សាក៏បានពិចារណាអំពីស្ថានភាពសិទ្ធិមនុស្សនៅ ប្រទេសមួយចំនួនដូចជាមីយ៉ាន់ម៉ា ស.ប.បកូរ៉េ ស៊ីរី និងស៊ូដង់ខាងត្បូងផងដែរ។

        គណៈប្រតិភូវៀតណាមបានរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងខ្លឹមសារនៃពង្រាងសេចក្ដីសម្រេចចិត្តជាច្រើន និងសហការគាំពារសេចក្ដីសម្រេចចិត្ត ចំនួន៦។ ឯកអគ្គរដ្ឋទូតបានថ្លែងមតិនៅសម័យប្រជុំជាន់ខ្ពស់ស្ដីពីការកំណត់ទិស ដៅសំរាប់សិទ្ធិមនុស្ស សម័យប្រជុំស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ជាដើម។ លោក Duong Chi Dung ក៏បានជំនួសមុខឲ្យអាស៊ាន ថ្លែងទស្សនៈរួម ក្នុងសម័យប្រជុំស្ដីពីយន្តការត្រួតពិនិត្យសកលជាប្រចាំ ដែលក្នុងនោះអះអាងថា នេះជាយន្តការសំខាន់ដែលជួយជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ អន្តរជាតិស្ដីពីសិទ្ធិមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ