វៀតណាម​រំលឹក​ខួប​អនុស្សាវរីយ៍​ទិវាស្បៀងអាហារពិភពលោក ទី ១៦ ខែតុលា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) រៀបចំពិធីរំលឹកខួបលើកទី ៤៣ ទិវាស្បៀងអាហារពិភពលោក (១៩៨០ – ២០២៣) ៧៨ ឆ្នាំនៃការបង្កើត FAO (១៩៤៥ - ២០២៣) និង៤៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការវៀតណាម-FAO (១៩៧៨- ២០២៣) ។

ក្រោមប្រធានបទ "ទឹកជាជីវិត ទឹកជាអាហារ។ មិនទុកឱ្យនរណាម្នាក់នៅពីក្រោយ” ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសកលអំពីតួនាទីនិងសារៈសំខាន់នៃការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ។

នៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Hoang Hiep បានអះអាងថា វៀតណាមជាប្រទេសកសិកម្មមួយដែលមានប្រជាជនរាប់សិបលាននាក់ពឹងផ្អែកលើប្រភពទឹកសាប ដើម្បីធានាជីវភាពរស់នៅ។ វៀតណាមបានកសាងនិងអភិវឌ្ឍដោយសមកាលកម្មនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធនធានទឹក ជាមួយនឹងប្រព័ន្ធច្បាប់ក្នុងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានទឹកជាអតិបរមា បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ ក៏ដូចជាផលប៉ះពាល់ដ៏គ្រោះថ្នាក់ផ្សេងៗទៀតដែលបណ្តាលមកពីទឹក៖

“វៀតណាមនឹងធានាសន្តិសុខប្រភពទឹក សុវត្ថិភាពទំនប់ និងទប់ស្កាត់ការថយចុះនៃធនធានទឹក ដោយផ្តោតលើការគ្រប់គ្រងប្រភពទឹកសម្រាប់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន។ ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅតំបន់ប៉ែកខាងលើ និងអង្គការអន្តរជាតិក្នុងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព។ ចូលរួមចំណែកសម្រេចបានគោលដៅក្លាយជាប្រទេសផលិតនិងផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយតម្លាភាព មានទំនួលខុសត្រូវ និងនិរន្តរភាព មិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ