វៀតណាម-រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការរុករករ៉ែភូគព្ភសាស្ត្រនិងប្រេងឧស្ម័ន

វៀតណាម-រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការរុករករ៉ែភូគព្ភសាស្ត្រនិងប្រេងឧស្ម័ន - ảnh 1
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា


(VOVworld)-នាថ្ងៃទី២០មេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហ-
ពាណិជ្ជ​កម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋលេខាធិការ អនុរដ្ឋមន្ត្រីក្រ សួងថាមពលរុស្ស៊ីលោក Yuri Petrovich បានតាងនាមរដ្ឋាភិបាលនៃប្រទេសទាំង ពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីអំពី បន្តកិច្ចសហប្រតិបត្តិ ការរុករករ៉ែភូគព្ភសាស្ត្រនិងប្រេងឧស្ម័នលើទឹកដីរុស្ស៊ី និង ពិធីសារធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការបន្តកិច្ចសហប្រតិបត្តិការ រុករករ៉ែភូគព្ភ សាស្ត្រនិងប្រេងឧស្ម័ននៅខ្ពង់រាបបាតសមុទ្រវៀតណាមរបស់សាជីវកម្ម
Vietsovpetro ដែលបានចុះហត្ថលេខាមុននេះនាថ្ងៃទី២៧ធ្នូឆ្នាំ២០១០។ ការចុះ ហត្ថលេខាលើឯកសារទាំងពីរនេះ បានអះអាងនូវគោលនយោបាយអាទិភាពលើ វិស័យថាមពលប្រេងឧស្ម័នក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
វៀតណាមនិងរុស្ស៊ី ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់បង្កើនប្រសិទ្ធិភាព នៃសកម្មភាពរវាងក្រុមហ៊ុន Vietsovpetro និង Rusvietpetro ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ