វៀតណាម-រុស្ស៊ីសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព

(VOV)_នាថ្ងៃទី១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះ
បណ្ដាលវៀតណាម លោក Pham Vu Luan និងរដ្ឋមន្ត្រីក្រសួងអប់រំ​និងវិទ្យាសាស្ត្ររុស្ស៊ី 
Livanov Dmitryi Victorovich បានមានជំនួបសន្ទនាជា​មួយគ្នា។ ​រដ្ឋមន្រ្តីក្រសួងអប់រំ និង
បណ្ដុះបណ្ដាល​ Pham Vu Luan បាន​អោយ​ដឹងថា៖​ វៀតណាមមានគោលបំណង ទទួលបានការជួយឧបត្ថម្ភពី​រដ្ឋាភិបាល ក្រសួងអប់រំនិងវិទ្យាសាស្ត្រ  និងបណ្ដា មូលដ្ឋានបណ្ដុះបណ្ដាល​របស់រុស្ស៊ីក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស  ការជួយឧបត្ថម្ភខាងបច្ចេក​វិទ្យា ចែករំលែកបទពិសោធន៍គ្រប់គ្រង់…។ល។

វៀតណាម-រុស្ស៊ីសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព - ảnh 1
លោក Pham Vu Luan និង​លោក Livanov Dmitryi Victorovich (Thu Hà/qdnd.vn)

          រីឯ រដ្ឋមន្ត្រីក្រសួងអប់រំនិងវិទ្យាសាស្ត្ររុស្ស៊ី Livanov Dmitryi Victorovich ​បាន អះអាងថា៖ ផ្នែកជំនាញនានាដែលភាគីវៀតណាមស្នើជួយ​ឧបត្ថម្ភបណ្ដុះបណ្ដា  នោះក៏គឺជាបណ្ដាផ្នែកដែលរុស្ស៊ីកំពុងលៃទុក​អាទិភាពអភិវឌ្ឍន៍។ ដូច្នេះ ប្រទេស
ទាំងពីរនឹងមាន​កិច្ចសហប្រតិបត្តិការ​អំពីអប់រំយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ