វៀតណាមសកម្មបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគ Ebola
|
វៀតណាមសកម្មបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគ Ebola (VOV) |
Vovworld-នាថ្ងៃទី១២សីហា នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេស (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម)មានលិខិតសំណូមពរអង្គភាពអាជីវកម្មធ្វើសកម្មភាពបញ្ជូនពលករទៅធ្វើការនៅឯបរទេសតាមកិច្ចព្រមព្រៀងអនុវត្តយ៉ាងម៉ត់ចត់ការងារបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគ។ បណ្ដាអង្គភាពអាជីវកម្មត្រូវត្រួតពិនិត្យពលករដោយអង្គភាពអាជីវកម្មបញ្ជូនទៅធ្វើការ
នៅកន្លែងមានអាសន្នរោគនិយាយដោយឡែកនិងដំបន់ទ្វីបអាហ្វ្រិកនិយាយរួម រាយការណ៍ជាមួយនាយកដ្ឋានគ្រប់គ្រងពលករបរទេសមុនថ្ងៃទី១៦សីហាឆ្នាំ
២០១៤។ ករណីសង្ស័យត្រូវឆ្លងវីរុស Ebola សំណូមពរពលកររាយការណ៍ភ្លាមឲ្យអ្នកប្រើប្រាស់ពលករស្ថាប័នដំណាងការទូតវៀតណាមនៅប្រទេសសាមីនិង
ស្ថាប័នសុខាភិបាលដើម្បីបានព្យាបាល។
នាថ្ងៃដ៏ដែល ក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានផ្សព្វផ្សាយផែនការអំពីបង្ការប្រយុទ្ធប្រឆាំងជំងឺដោយវីរុស Ebola ក្នុងផ្នែកទេសចរណ៍ជាមួយគោលដៅ
រារាំងការរីករាលដាលអាសន្នរោគនេះចូលមកវៀតណាមតាមរយៈទេសចរណ៍
ផងដែរ៕