វៀតណាមសង្កាត់ធ្ងន់លើសារសំខាន់នៃវិធានការកសាងទំនុកចិត្ត ដើម្បីទប់ស្កាត់ជម្លោះ ហើយជំរុញសន្តិភាពប្រកបដោយនិរន្តរភាព

(VOVWORLD) - កាលពីថ្ងៃទី ៣ ឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋ
អាមេរិក ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាជាន់ខ្ពស់ ដោយប្រធានបទ "ការធានា ទំនុកចិត្តនាពេលអនាគតដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព"។ 

វៀតណាមសង្កាត់ធ្ងន់លើសារសំខាន់នៃវិធានការកសាងទំនុកចិត្ត ដើម្បីទប់ស្កាត់ជម្លោះ ហើយជំរុញសន្តិភាពប្រកបដោយនិរន្តរភាព - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang។ (រូបថត៖ VOV)
ថ្លែងមតិនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសធំៗ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវ គោរព តាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាគោរពផលប្រយោជន៍ ស្របច្បាប់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះ។ ទាក់ទិននឹងការកសាងសន្តិភាពក្រោយជម្លោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការយល់ដឹង និងការជឿទុក ចិត្តគ្នាទៅវិញទៅមក ជាពិសេសរវាងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ ជាមួយនឹងអាជ្ញាធរ ប្រជាជន ក៏ដូចជាកម្លាំងនយោបាយ និងប្រដាប់អាវុធនៃ ប្រទេសសាម៉ី។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុម ប្រឹក្សាសន្តិសុខ ជំរុញវិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយមូលដ្ឋានឫសគល់នៃ ជម្លោះដូចជា ភាពក្រីក្រ និងវិសមភាព។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់កត្តាជឿទុកចិត្តក្នុងដំណើរការកសាងផែនមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ការអភិវឌ្ឍប្រទេសជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិ។ ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ភាពជាដៃគូគួរឲ្យទុកចិត្តរបស់ សហគមន៍អន្តរជាតិ ការចូលរួម និងរួមចំណែកយ៉ាងសកម្មនៅវេទិកាពហុភាគីនានា ជាពិសេសគឺអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការដឹកនាំដោយអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ