វៀតណាមសង្ឃឹមថាសហរដ្ឋអាមេរិកនឹងក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត

(VOVWORLD) -នាយប់ថ្ងៃទី៣០ឧសភា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសិក្ខាសាលាជាមួយសម្ព័ន្ធក្រុមហ៊ុននានា សហគ្រាសជួរ មុខរបស់អាមេរិកនិងចូលរួមពិធីជប់លៀងអំណរសាទរដោយសភាពាណិជ្ជកម្មសហ រដ្ឋអាមេរិក (USCC) និងក្រុមប្រឹក្សាសហគ្រាសអាមេរិក -អាស៊ាន (USABE) រៀបចំ ឡើង។ WTO ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី ពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអះអាងថា គោលដៅរួមគឺត្រូវបង្កើនកំណើនពាណិ ជ្ជកម្មទ្វេភាគីដោយឈរលើមូលដ្ឋានមានផលប្រយោជន៍រួម។លោករដ្ឋមន្ត្រីក៏បាន ឯកភាពថា ភាគីទាំងពីរគប្បីចាប់ផ្តើមអនុវត្តឡើងវិញ នូវយន្តការផ្លាស់ប្តូរអំពី បទបញ្ញត្តិទីផ្សារសម្រាប់វៀតណាម។

 

        ក្រោយជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោក Wibur Ross បានអញ្ជើញជាកកស្សិណសាក្សីការប្រគល់ឯកសារសហប្រតិបត្តិការមួយចំនួន ដែលសហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕

វៀតណាមសង្ឃឹមថាសហរដ្ឋអាមេរិកនឹងក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត - ảnh 1 វៀតណាមសង្ឃឹមថាសហរដ្ឋអាមេរិកនឹងក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត

អញ្ជើញថ្លែងមតិចំពោះមុខ សហគ្រាសវៀតណាមនិងអាមេរិកជាង៣០០ នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖

        “ស្តីពីវិស័យវិនិយោគ យើងខ្ញុំលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់ វិនិយោគិនអាមេរិកធ្វើការវិនិយោគទៅលើបណ្តាវិស័យអាទិភាពរបស់វៀតណាម និង វិស័យជាប្រៀបខ្លាំងរបស់អាមេរិកដូចជា បច្ចេកវិទ្យាខ្ពស់ និងថាមពលជាដើម។ ក្នុងឱកាសនេះ រដ្ឋាភិបាលវៀតណាមសូមលើកទឹកចិត្តឲ្យសហគ្រាសវៀតណាម ធ្វើការវិនិយោគចូលអាមេរិក ហើយស្ថានភាពជាក់ស្តែងសរឲ្យឃើញថា នាពេល កន្លងទៅ មានសហគ្រិនជាច្រើនធ្វើការវិនិយោគនៅអាមរិកប្រកបដោយជោគជ័យផងដែរ”។

        លោក Nguyen Xuan Phuc មានបំណងថា អាមេរិកក្លាយទៅជាដៃគូពាណិជ្ជ កម្មធំបំផុតរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ