វៀតណាម-សឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការយោធា
|
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Do Ba Ty ជូនអំណោយអនុស្សាវរីយ៍
សំរាប់មេបញ្ជាការកម្លាំងការពារជាតិសឹង្ហបុរី ឧត្តមសេនីយ៍ទោ Ng Chee Meng (រូបថត៖TTXVN) |
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧត្តមសេនីយ៍ទោ Ng Chee Meng មេបញ្ជា
ការកម្លាំងការពារជាតិសឹង្ហបុរី គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀត
ណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Do Ba Ty សមាជិកមជ្ឈឹមបក្ស អគ្គសេនាធិការ
និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទៅបំពេញទស្សនកិច្ចមិត្ត
ភាពជាផ្លូវការនៅសឹង្ហបុរីចាប់ពីថ្ងៃទី១២ដល់ទី១៤វិច្ឆិកា។នៅជំនួបសន្ទនានាថ្ងៃទី
១៣វិច្ឆិកា លោក Ng Chee Meng និងលោក Do Ba Ty បានឯកភាពអំពីទិសដៅសហ
ប្រតិបតិ្តការនាពេលខាងមុខ សំដៅបន្តជំរុញការអនុវត្តល្អកិច្ចព្រមព្រៀងស្ដីពីកិច្ច
សហប្រតិបតិ្តការយោធោទ្វេភាគី។បណ្ដាខ្លឹមសារស្នូលនៃកិច្ចព្រមព្រៀងនេះរួមមាន បន្តជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការក្នុងវិស័យបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍
ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការងារហ្វឹក
ហ្វឺនប្រឆាំងភេរវកម្ម ជួយឧបត្ថម្ភមនុស្សធម៌ និងជួយសង្គ្រោះដោយគ្រោះធម្មជាតិ
ជាដើម៕