វៀតណាមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19 និងឱកាសសម្រាប់មជ្ឈដ្ឋានអាជីវកម្មឥណ្ឌូនេស៊ី

(VOVWORLD) - លោកឯក អគ្គរដ្ឋទូតសង្ឃឹមថា បណ្ដាធុរជនឥណ្ឌូនេស៊ីអាចឆ្លៀតយកបាននូវឱកាស នេះ ជាក់ស្ដែងគឺបង្កើនការនាំចេញទៅកាន់ទីផ្សារវៀតណាម។
វៀតណាមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19 និងឱកាសសម្រាប់មជ្ឈដ្ឋានអាជីវកម្មឥណ្ឌូនេស៊ី - ảnh 1សិក្ខាសាលាតាមអនឡាញត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម (រូបថត៖ KBRI Hanoi)

នៅសិក្ខាសាលាតាមអនឡាញក្រោមប្រធានបទ “ការស្ដារសេដ្ឋកិច្ច ឡើងវិញរបស់វៀតណាមក្រោយ Covid-19៖ ឱកាសសម្រាប់មជ្ឈដ្ឋានអាជីវ កម្មឥណ្ឌូនេស៊ី” ដែលបានរៀបចំឡើងកាលពីថ្ងៃទី១១ មិថុនា លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមបានសង្កត់ធ្ងន់ថា ក្រោយ Covid-19 វៀត ណាមកំពុងផ្ដោតទៅលើការស្ដារអាជីវកម្មឡើងវិញ ជំរុញការ នាំចេញនិងទាក់ទាញដើមទុន វិនិយោគដោយផ្ទាល់ពីបរទេស។ លោកឯក អគ្គរដ្ឋទូតសង្ឃឹមថា បណ្ដាធុរជនឥណ្ឌូនេស៊ីអាចឆ្លៀតយកបាននូវឱកាស នេះ ជាក់ស្ដែងគឺបង្កើនការនាំចេញទៅកាន់ទីផ្សារវៀតណាម។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានជម្រាបថា ទំហំនាំចេញរបស់វៀត ណាមក្នុងឆ្នាំ២០១៩សម្រេចបានចំនួន២៦៤ពាន់លានដុល្លាអាមេរិក ជាមួយ នឹងផលិតផលស្នូលៗដូចជា ឧបករណ៍អេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន។ ហេតុ ដូច្នេះសហគ្រាសឥណ្ឌូនេស៊ីអាចឆ្លៀតយកឱកាសតាមរយៈការផ្គត់ផ្គង់វត្ថុ ធាតុដើមសម្រាប់វៀតណាមក៏ដូចជាទាញយកអត្ថប្រយោជន៍ពីវិធានការកាត់បន្ថយពន្ធនិងផ្ដល់អនុគ្រោះរបស់រដ្ឋាភិបាលវៀតណាមសម្រាប់បណ្ដាសហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ