វៀតណាមសំណូមពរឲ្យបញ្ឈប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh

(VOVWORLD) - នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនារសៀលថ្ងៃទី២៣ ខែសីហា ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេល ថ្មីៗនេះ តៃវ៉ាន់ (ចិន) បានដំណើរការសមយុទ្ធបាញ់គ្រាប់ពិត អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Phuong Tra បានឲ្យ ដឹងថា ការដែល តៃវ៉ាន់ (ចិន) បន្តដំណើរការសមយុទ្ធបាញ់គ្រាប់ពិត នៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa ជាកន្លែងដែលវៀតណាមមាន មូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀត ណាម គំរាមកំហែងទៅលើសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ក្នុង តំបន់ ធ្វើឲ្យសភាពការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញនិងតានតឹង ថែមទៀត។
វៀតណាមសំណូមពរឲ្យបញ្ឈប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh - ảnh 1 អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Phuong Tra 

ជាថ្មីម្ដងទៀត វៀតណាមប្រឆាំងជំទាស់ជាដាច់ខាតនឹងសកម្មភាពខាងលើ ហើយ សំណូមពរឲ្យតៃវ៉ាន់ (ចិន) បញ្ឈប់សកម្មភាពនេះ និងមិនទុកឲ្យកើតមានឡើង សកម្មភាពប្រហាក់ប្រហែលគ្នានាអនាគត។

ទាក់ទិនដល់ការដែលក្រុមហ៊ុន Monsantoទើបនឹងបានត្រូវសងសំណង ប្រមាណ២៨៩លានដុល្លាអាមេរិកដោយសារថ្នាំកំចាត់ស្មៅបង្កជំងឺមហារីកនោះ អ្នកនាំពាក្យរងលោកស្រី Nguyen Phuong Tra បានឲ្យដឹងថា វៀតណាមគាំទ្រ សាលក្រមចេញនាថ្ងៃទី១០ ខែសីហា កន្លងទៅរបស់តុលាការ San Francisco ដែលបង្ខំក្រុមហ៊ុន Monsanto ត្រូវសងសំណងសម្រាប់ប្រជាពលរដ្ឋអាមេរិក មួយរូប អំពីផលប៉ះពាល់ពីថ្នាំកំចាត់ស្មៅដល់សុខភាពរបស់ពលរដ្ឋរូបនេះ។ សាលក្រមនេះបានច្រានចោលទឡ្ហីករណ៍មុននេះដែលចាត់ទុកថា ជាតិកំចាត់ ស្មៅដែលក្រុមហ៊ុន Monsanto ក៏ដូចជាក្រុមហ៊ុនជាតិគីមីផ្សេងៗទៀតរបស់ អាមេរិក បានផ្គត់ផ្គង់ដល់កងទ័ពអាមេរិកក្នុងសង្គ្រាមនៅវៀតណាម គឺមិនជះឥទ្ធិ ពលអាក្រក់ទៅលើសុខភាពមនុស្សឡើយ។ វៀតណាមចាត់ទុកថា ក្រុមហ៊ុន Monsanto ត្រូវមានការទទួលខុសត្រូវសងសំណងចំពោះផលវិបាកពីជាតិកំចាត់ ស្មៅដែលក្រុមហ៊ុននេះបានផ្គត់ផ្គង់ បង្កឡើងទៅលើជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ