វៀតណាមសន្យាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.បក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០

(VOVworld)-សន្និសីទជាន់ខ្ពស់នៃអង្គការសហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុបស្តីពី
បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែននិងអនុវត្តសបៀប
វារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាពបានប្រារព្ធនាព្រឹកថ្ងៃទី៧មិនានៅទីក្រុង
ហាណូយ។ សន្និសីទនេះមានការចូលរួមរបស់តំណាងជាតិនិងអន្តរជាតិជាង
២០០នាក់។

វៀតណាមសន្យាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.បក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ


        អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា នេះជារបៀបវារៈដែលទទួល
បានការជួយឧបត្ថម្ភពីដៃគូច្រើន។​តាមនោះ ប្រទេសទាំងអស់ គប្បីសន្យាគាំទ្រនិង
ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពហុភាគី ដើម្បីជួយប្រទេសនានា
ទទួលបានគោលដៅអភិវឌ្ឍន៍និរន្តរភាព។ លោក Pham Binh Minh បានសង្កត់ធ្ងន់
​ថា៖

        “ឆ្នាំនេះជាឆ្នាំគូសសញ្ញារយៈពេល៤០ឆ្នាំដែលវៀតណាមចូលរួមអង្គការសហ
 ប្រជាជាតិ។​អស់រយៈពេល៤០ឆ្នាំនេះ អង្គការសហប្រជាជាតិបានជួយឧបត្ថម្ភវៀត
 ណាមច្រើននិងទទួលបានសមិទ្ធិសំខាន់ច្រើនដែរ។ វៀតណាមសូមថ្លែងអំណរ
គុណនិងមានបំណងថា អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមនាពេល
ខាងមុខ។ រីឯខ្លួនវិញ វៀតណាមសន្យាខិតខំប្រឹងប្រែងថែមទៀតរួមចំណែកទៅក្នុង
ការងាររួមរបស់អង្គការសហប្រជាជាតិ ហើយសន្និសីទជាន់ខ្ពស់លើកនេះជាការរួមចំ
 ណែករបស់វៀតណាមក្នុងនាមជាប្រទេសកំពុងរីកចំរើនសំដៅតភ្ជាប់តំបន់អាស៊ី-អឺ
 រ៉ុបអនុវត្តប្រកបដោយជោគជ័យរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ