វៀតណាមស្វាគមន៍ចំពោះក្រុមកីឡាជាមួយនឹងមេដាយមាស Olympic ប្រវត្តិសាស្ត្រ

វៀតណាមស្វាគមន៍ចំពោះក្រុមកីឡាជាមួយនឹងមេដាយមាស Olympic ប្រវត្តិសាស្ត្រ - ảnh 1
កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ជាមួយនឹងការស្វាគមន៍របស់អ្នកគាំទ្រ

(VOVworld)-នាយប់ថ្ងៃទី១៤សីហា កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ដែល
ជាកីឡា ករមួយរួបដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រមួយគ្រឿងនិងមេ
ដាយប្រាក់មួយគ្រឿង នៃវិញ្ជាណសារបាញ់កាំភ្លើងនៅក្នុងមហោស្របកីឡា
Olympic Rio ២០១៦ បានអញ្ជើញមក ដល់ទីក្រុងហាណូយ (វៀតណាម)។ ដោយ
ដណ្តើមបានមេដាយពីរគ្រឿងនេះ កីឡាករបាញ់ កាំភ្លើង Hoang Xuan Vinh បាន
នាំមកនូវមោទនភាព មិនត្រឹមតែសម្រាប់ក្រុមកីឡាបាញ់ កាំភ្លើងជម្រើសជាតិ
ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ផ្នែកកីឡាវៀតណាមនិងរបស់ប្រជាពលរដ្ឋ វៀត
ណាមរាប់លាននាក់ទៀងផង។ ស្នាដៃនេះបានជួយឲ្យកីឡាករ Hoang Xuan Vinh
 មាន ឈ្មោះក្នុងបញ្ជីរ Top កីឡាករ ១០នាក់ដែលមានប្រប្រិយភាពច្រើនបំផុតនៃ
 Olympic លើក នេះ។ មានការរំជួលចិត្តចំពោះការស្វាគមន៍យ៉ាងរាក់ទាក់របស់
អ្នកគាំទ្រជាច្រើននោះ លោក Hoang Xuan Vinh បានចែករំលែកថា៖

        “ខ្ញុំមានក្តីសោមនាស្សរីករាយណាស់នៅពេលទទួលបានភាពកក់ក្តៅរបស់
អ្នកគាំទ្រ គ្រប់រូប។ហើយខ្ញុំក៏ភ្ញាក់ផ្អើលដែរ ដែលក៏មិនស្មានថា ខ្លួនទទួលបាន
ការស្វាគមន៍ដូច្នេះ។​នោះជាមនោសណ្ចេតនារបស់អ្នកគាំទ្រសម្រាប់រូបខ្ញុំផ្ទាល់
ខ្ញុំសប្បាយណាស់។​ខ្ញុំក៏សង្ឃឹមថា នាពេលអនាគត់ វិស័យកីឡាវៀតណាមនិង
រីកចំរើនយ៉ាងខ្លាំងក្លាថែមទៀត”។

        ទទួលក្រុមកីឡាវៀតណាមនៅអាកាសយាន្តដ្ឋាន Noi Bai ប្រធានអគ្គនា
យកដ្ឋានកីឡា វៀតណាម លោក Vuong Bich Thang បានអះអាងថា នឹងប្រមូល
ផ្តុំជម្រុញការអភិវឌ្ឍន៍ ចលនាហាត់ប្រាណក្នុងមហាជន ជាពិសេសគឺសម្រាប់មុខ
សញ្ញាជាយុវជននិង សិស្សា នុសិស្ស។ ទន្ទឹមជាមួយគ្នានោះ ផ្នែកកីឡាវៀត
ណាមនឹងបន្តវិនិយោគលើវិញ្ញាសារកីឡាមួយ ចំនួន ដូចជា បាញ់កាំភ្លើង អត្ត
ពលកម្ម​ ហែលទឹក ជាដើម​ សំដៅឆ្ពោះទៅគោលដៅឆ្ងាយ ជាង ខ្ពស់ជាងនិងពិត
ប្រាកដជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ