វៀតណាមសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយប្រទេសសមាជិកអាស៊ានដទៃដើម្បីជំរុញការអនុវត្តគោលដៅរួម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍កិច្ចប្រជុំកំពូលអាស៊ាន នាព្រឹកថ្ងៃទី២៤ មិថុនា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ានត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។
វៀតណាមសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយប្រទេសសមាជិកអាស៊ានដទៃដើម្បីជំរុញការអនុវត្តគោលដៅរួម - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន។ (រូបថត៖ baoquocte.vn) 

ថ្លែងនៅទីនេះ លោក Pham Binh Minh បានលើកច្បាស់ថា ក្នុងបរិបទ ដែលជំងឺ Covid-19 មិនទាន់មានសញ្ញាធូរស្បើយនៅឡើយខណៈដែល អាស៊ានកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ជាមួយនឹងឱកាសផងនិង បញ្ហាប្រឈមផងនោះ ហេតុដូច្នេះ ប្រទេសអាស៊ានទាំងអស់ត្រូវការបន្ត ប្រដេញតាមគោលដៅកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។ នាពេលកន្លង ទៅ អាស៊ានបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងកិច្ច ការពារប្រជាជនក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាត ត្បាតទៅលើផ្នែកសេដ្ឋកិច្ចសង្គមផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“រាល់កិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសអាស៊ាននានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សម្រេចបាននូវលទ្ធផល ជាវិជ្ជមាន។ ប៉ុន្តែ តំបន់យើងក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗទៀត ដោយសារការប្រកួតប្រជែងគ្នារវាងមហាអំណាចពិភពលោក និងលទ្ធិឯក តោប៉ូល (unipolar) ដែលជះឥទ្ធិពលទៅលើសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដោយឈរលើស្មារតីសហប្រតិបត្តិការគ្នារបស់អាស៊ាន កិច្ចប្រជុំថ្ងៃនេះ គឺជា ឱកាសដើម្បីពិភាក្សាអំពីដំណោះស្រាយដ៏មានប្រយោជន៍ចំពោះបញ្ហា ប្រឈមទាំងនោះ ជំរុញការអនុវត្តគោលដៅរួម ក៏ដូចជាពិភាក្សាអំពីបញ្ហា ក្នុងតំបន់និងលើពិភពលោកដែលបណ្ដាប្រទេសយកចិត្តទុកដាក់ដូចគ្នាផងដែរ”។

នៅកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីខ្លឹម សារសំខាន់ពាក់ព័ន្ធដល់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាននិងអាស៊ាន+៣ បញ្ហាកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជា ដាក់ឲ្យដំណើរការអាទិភាពនានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជា មួយប្រទេសសមាជិកអាស៊ានដទៃដើម្បីជំរុញការអនុវត្តគោលដៅរួមរបស់សហគមន៍ ដោយផ្អែកទៅលើចំណងសាមគ្គីភាព ឯកភាពរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាបនិងវិបុលភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ