វៀតណាម-សហព័ន្ធរុស្ស៊ីឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី

(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ ពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធដល់ស្ថានភាពនៅស៊ីរី លីប៊ី អ៊ីរ៉ង់ និងស៊ូដង់ ជាដើម។ 
វៀតណាម-សហព័ន្ធរុស្ស៊ីឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh 

នារសៀលថ្ងៃទី២៩ ឧសភា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ភាគីទាំងពីរបានឯកភាព គ្នាថានឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីជំរុញសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជា បង្កើនទំនាក់ទំនងទ្វេភាគីផងដែរ។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានវាយ តម្លៃខ្ពស់ចំពោះបណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 របស់ វៀតណាម ហើយចាត់ទុកថា នេះជាបទពិសោធន៍ដ៏ថ្លៃថ្លាដែលត្រូវការចែក រំលែក។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ ពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធដល់ស្ថានភាពនៅស៊ីរី លីប៊ី អ៊ីរ៉ង់ និងស៊ូដង់ ជាដើម។ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh បាន សម្ដែងនូវគោលបំណងថា ក្នុងពេលវេលាដ៏លំបាកនោះ ប្រទេសសមាជិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ ជាពិសេសគឺរុស្ស៊ីនិង ប្រទេសធំៗដទៃទៀត នឹងស្វែងរកបាននូវសម្លេងរួម ដើម្បីរួមចំណែករក្សា និងជំរុញបរិយាកាសអន្តរជាតិមួយប្រកបដោយសន្តិភាពនិងស្ថិរភាព៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ