វៀតណាម-អង់គ្លេស៖ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងកំណើនបៃតង

(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យឯកអគ្គរដ្ឋទូតលោក Iain Frew បន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព សម្របសម្រួលជាមួយដៃគូវៀតណាមរៀបចំសកម្មភាពសម្បូរបែប។
វៀតណាម-អង់គ្លេស៖ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងកំណើនបៃតង - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

វៀតណាម និងអង់គ្លេសចាំបាច់ត្រូវរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យប្រពៃណីដូចជា៖ ពាណិជ្ជកម្ម - វិនិយោគ ការអប់រំ និងបណ្តុះបណ្តាល សន្តិសុខ - ការពារជាតិ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដែលចក្រភពអង់គ្លេសមានប្រៀបខ្លាំង និងស្របតាមអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ដូចជាកំណើនបៃតង និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានលើកសំណើដូច្នេះ នៅក្នុងជំនួបជាមួយលោក Iain Frew ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២០ មិនា នៅទីស្នាក់ការក្រសួងការបរទេស។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យឯកអគ្គរដ្ឋទូតលោក Iain Frew បន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព សម្របសម្រួលជាមួយដៃគូវៀតណាមរៀបចំសកម្មភាពសម្បូរបែប និងមានអត្ថន័យរំលឹកខួបលើកទី ៥០ ទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចក្រភពអង់គ្លេស (១៩៧៣ - ២០២៣)។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Iain Frew បានអះអាងថា ជាមួយនឹងគោលនយោបាយឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ដា - ប៉ាស៊ីហ្វិក ចក្រភពអង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះមានការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ