វៀតណាមអាចក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក

(VOVWORLD) - វៀតណាមទំនងជានឹងក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ២០២០។ នេះជាការការវាយតម្លៃនាពេលថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។
វៀតណាមអាចក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក - ảnh 1 វៀតណាមអាចក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក (រូបថតឧទាហរណ៍៖ TTXVN)

យោងតាមទិន្នន័យនៃក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ វៀតណាមបាននាំចេញអង្ករជាង ៣ លានតោន កើនឡើង ១១,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ដោយមានទំហំពាណិជ្ជកម្មមានសម្រេចបាន ១,៤៨ ពាន់លានដុល្លារអាមេរិក។ ក្រៅពីនោះ មានទីផ្សារផ្សេងៗក៏មានកំណើនយ៉ាងខ្លាំង ដូចជាតៃវ៉ាន់ (ចិន) ឥណ្ឌូនេស៊ី និងហ្គាណា។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដោយមានតម្លៃមធ្យមសម្រេចបាន ៤៨៥ ដុល្លារអាមេរិក / តោន។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបន្ថែមទៀតថាជាមួយនឹងតម្លៃប្រកួតប្រជែងនិងតម្លៃនាំចេញកើនឡើងយ៉ាងខ្លាំងឡើងវិញដូចនាបច្ចុប្បន្ន វៀតណាមមានឱកាសដ៏ធំធេងដើម្បីវ៉ាដាច់ប្រទេសថៃក្នុងការនាំចេញអង្ករពិភពលោកក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ