វៀតណាមអាចទទួលអត្ថប្រយោជន៍ជាច្រើនថែមទៀតពីបណ្តាខ្សែសង្វាក់តម្លៃសកល

(VOVWORLD) -វៀតណាមអាចទទួលអត្ថប្រយោជន៍ជាច្រើនថែមទៀតពីបណ្តាខ្សែសង្វាក់តម្លៃ សកល។ នេះជាការវាយតម្លៃដែលត្រូវបាននាំចេញក្នុងសិក្ខាសាលា ប្រកាសរបាយ ការណ៍ពីរច្បាប់ក្រោមប្រធានបទ “វៀតណាមចំពោះផ្លូវបែក៖ ចូលរួមក្នុងបណ្តាខ្សែ សង្វាក់តម្លៃសកលលោកជំនាន់ថ្មី” និង “ការស្រាវជ្រាវអំពីបង្កើនលទ្ធភាពប្រកួតតប្រ ជែងនិងការតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម” ដែលប្រព្រឹត្តទៅនាថ្ងៃទី៧ កញ្ញា។ 
វៀតណាមអាចទទួលអត្ថប្រយោជន៍ជាច្រើនថែមទៀតពីបណ្តាខ្សែសង្វាក់តម្លៃសកល - ảnh 1លោក Ousmane Dione នាយកជាតិរបស់ធនាគារពិភពលោកប្រចាំនៅវៀតណាម ថ្លែងមតិក្នុងពិធី

ថ្លែងមតិនៅទីនេះ លោក Ousmane Dione នាយកជាតិរបស់ធនាគារពិភព លោក ប្រចាំនៅវៀតណាមបានឲ្យដឹងថា វៀតណាមធ្វើសមាហរណកម្មប្រកបដោយ ជោគជ័យទៅក្នុងខ្សែសង្វាក់តម្លៃសកលលោក។ តាមនោះ បង្កើតការងារធ្វើ ជម្រុញ កំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រី ក្រ។ របាយការណ៍ថ្មីទាំងពីរច្បាប់នេះបាន សរឲ្យឃើញថាចូលរួមរាល់សកម្មភាពនាំមកតម្លៃបន្ថែមខ្ពស់និងជម្រុញការតភ្ជាប់ រវាងសហគ្រាសក្នុងប្រទេសជាមួយវិនិយោគិនបរទេស នឹងជួយវៀតណាមមានការ បោះជំហានគួរឲ្យកត់សម្គាល់ក្នុងខ្សែសង្វាក់តម្លៃសកលោក។ យោងតាមការពិនិត្យ របស់ជំនាញការនានាថា ប្រសិនបើទទួលបានតួនាទីខ្ពស់ក្នុងខ្សែសង្វាក់តម្លៃសកល នោះ វៀតណាមអាចទាក់ទាញវិនិយោគិនបរទេសមានទ្រង់ទ្រាយធំ តាមនោះ បង្កើតការងារធ្វើនិងបង្កើតឱកាសសម្រាប់អ្នកផ្គតផ្គង់ក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ