វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

(VOVWORLD) - នាថ្ងៃទី ២៧ ខែមេសា មុននឹងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣២ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) ដោយមាន ការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង ១០ បានបើកជាផ្លូវការនៅប្រទេស សិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ AMM នេះ និងកិច្ចប្រជុំដែលពាក់ព័ន្ធនានា។
វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - ảnh 1 វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

ក្នុងកិច្ចប្រជុំនេះបណ្តារដ្ឋមន្ត្រីនឹងពិភាក្សាគ្នាអំពីវឌ្ឍនភាពក្នុងតំបន់ចំពោះការអនុវត្ត គំនិតផ្តួចផ្តើមសំខាន់ៗ  ត្រួតពិនិត្យនិងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចខិតខំ ប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន និង  ផែនការមេសម្រាប់ការអនុវត្តន៍ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ជាដើម ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីទាំងឡាយ បានពិភាក្សាគ្នាអំពីអាទិភាពនានារបស់អាស៊ានក្រោមប្រធានបទ "ខ្លួនទីពឹងខ្លួន" និង "ការផ្លាស់ប្តូរថ្មី"យោងតាមសំណើររបស់សិង្ហបុរី ព្រមទាំង ពិគ្រោះយោបល់និងផ្លាស់ប្តូរ ទស្សនទានអំពីបញ្ហានានាក្នុងតំបន់និងពិភពលោក ដូចជា បញ្ហាសមុទ្រខាងកើត ស្ថានភាពថ្មីដែលទាក់ទងនឹងកូរ៉េខាងជើង ការប្រឆាំងនឹងភារវកម្ម និង បញ្ហាសន្តិសុខក្រៅប្រពៃណីផ្សេងៗទៀត។ ក្នុងថ្ងៃដដែលនេះ ព្រឹត្តិការណ៍ជាច្រើន ទៀត រួមមាន កិច្ចប្រជុំនៃក្រុមប្រឹក្សា សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន (APSC) លើកទី ១៧ និង កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី ២១ នឹងប្រព្រឹត្តទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ