វៀតណាមអំពាវនាវការវិនិយោគក្នុងផ្នែកឧស្សាហកម្មកែឆ្នៃកសិផល

(VOVworld) - នាព្រឹកថ្ងៃទី៩ ធ្នូ សន្និសីទពេញអង្គររបស់អ្នកផ្ដល់ជំនួយសំរាប់ផ្នែក
កសិកម្មនិងអភិវឌ្ឍន៍ជនបទ (ISG) ឆ្នាំ២០១៤បានបើកនៅរដ្ឋធានីហាណូយរបស់
វៀតណាម។ដោយប្រធានបទ “ជំរុញឧស្សាហកម្មកែឆ្នៃកសិផល៖ឱកាសនិងការ
សាកល្បង” សន្និសីទនេះ ជាឱកសាដើម្បីរដ្ឋាភិបាលវៀតណាមបញ្ជាក់ពីការសន្យា និងផ្ដល់ព័ត៏មានទៅសហគមន៍អ្នកផ្ដល់ជំនួយ អង្គការអន្តរជាតិ និងអង្គភាពអាជី
វកម្ម​អំពីការកំណត់ទិសដៅអភិវឌ្ឍន៍ អទិភាព និងបរិយាកាសវិនិយោគចូលក្នុង
ផ្នែកឧស្សាហកម្មកែឆ្នៃកសិផល។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានអំពាវនាវឲ្យបណ្ដាអង្គភាព
អាជីវកម្មចូលរូមវិនិយោគយ៉ាងជ្រាលជ្រៅថែមទៀតក្នុងខ្សែសង្វាក់តំលៃបង្កើន
បន្ថែមរបស់ផលិតផលកសិកម្ម។លោក Cao Duc Phat បានអះអាងថា រដ្ឋាភិបាល
វៀតណាមសន្យាជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាអង្គភាពអាជីវកម្មនានាក្នុងវិស័យនេះ
តាមរយៈយន្តការគោលនយោបាយលោតផ្លោះ​និងបរិយាកាសវិនិយោគស្មោះត្រង់
ងាយស្រួល៖

វៀតណាមអំពាវនាវការវិនិយោគក្នុងផ្នែកឧស្សាហកម្មកែឆ្នៃកសិផល - ảnh 1
រដ្ឋមន្រ្តីក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ថ្លែងមតិនៅ ISG


“ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកែឆ្នៃ មានន័យដូចជាការលើកទឹកចិត្តអង្គភាពអាជី
វកម្ម ជាពិសេសគឺអង្គភាពអាជីវកម្មឯកជននៅក្នុងនិងក្រៅប្រទេសវិនិយោគក្នុង
វិស័យកសិកម្ម។ការជំរុញផ្នែកឧស្សាហកម្មកែឆ្នៃ ក៏មានន័យថា បង្កើតបរិយាកាស
វិនិយោគងាយស្រួលដើម្បីអង្គភាពអាជីវកម្មធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងត្រួតពិនិត្យបណ្ដាយន្តការគោលនយោ
បាយដើម្បីកែលំអរបរិយាកាសវិនិយោគក្នុងវិស័យកសិកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ