វៀតណាមអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងសម្របសម្រួលគោលនយោបាយដើម្បីធានាសិទ្ធិរបស់ស្ត្រី និងសមភាពយេនឌ័រ

(VOVWORLD) - ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី០៧ ខែមីនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានរៀបចំសម័យពិភាក្សាលើប្រធានបទ "ស្ត្រី សន្តិភាព និងសន្តិសុខ៖ ឆ្ពោះទៅខួបលើកទី ២៥ នៃសេចក្តីសម្រេចលេខ ១៣២៥"។ សម័យពិភាក្សានេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិកជិត ៩០ ។
វៀតណាមអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងសម្របសម្រួលគោលនយោបាយដើម្បីធានាសិទ្ធិរបស់ស្ត្រី និងសមភាពយេនឌ័រ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ។ (រូបថត៖ PV/VOV-Washington)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានលើកសំណើរមតិយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងអសមភាពដែលស្ត្រីកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន និងពង្រីកតួនាទីរបស់ស្ត្រីចំពោះសន្តិសុខនិងសន្តិភាព។ តំណាងវៀតណាមបានចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលគោលនយោបាយដើម្បីធានាសិទ្ធិរបស់ស្ត្រីនិងសមភាពយេនឌ័រ។ ឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យជំរុញបណ្តាកម្មវិធីនិងវិធានការជួយឧបត្ថម្ភការកសាងសមត្ថភាពនៅថ្នាក់មូលដ្ឋាន ប្រទេស តំបន់ និងពិភពលោក ដើម្បីឱ្យស្ត្រីអាចចូលរួមយ៉ាងពេញលេញ ប្រកបដោយសមភាព និងមានអត្ថន័យក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព និងលើកកម្ពស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ស្ត្រី ស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨៨៩ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានអនុម័តនៅឆ្នាំ ២០០៩។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា៖ ដោយជំនះពុះពារលើរាល់ការលំបាកវេទនា នារីវៀតណាមជាច្រើនជំនាន់ បានលះបង់និងរួមចំណែកដ៏ធំធេងដល់សន្តិភាព ឯករាជ្យ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នាបច្ចុប្បន្ន នារីវៀតណាមកំពុងបន្តរួមចំណែកដោយមានអត្ថន័យជាច្រើនសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

សេចក្តីសម្រេចចិត្តលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងឆ្នាំ ២០០០ បានអំពាវនាវឱ្យពង្រឹងការចូលរួមរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ និងរក្សាសន្តិភាពនៅគ្រប់កម្រិត ក៏ដូចជាការពារស្ត្រី និងកុមារីរួចផុតពីអំពើហឹង្សាក្នុងជម្លោះ។ ចាប់តាំងពីពេលនោះមក “ស្ត្រី សន្តិភាព និងសន្តិសុខ” គឺជារបៀបវារះដ៏សំខាន់របស់ក្រុមប្រឹក្សាសន្តិសុខ ដោយការអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ១០ ស្តីពីប្រធានបទនេះ។ វៀតណាមបានមានការរួមចំណែកជាក់ស្ដែងជាច្រើនក្នុងអាណត្តិទាំងពីរ ដែលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺឆ្នាំ ២០០៨-២០០៩ និងឆ្នាំ ២០២០-២០២១៕ 
 

V

ប្រតិកម្មទៅវិញ

ផ្សេងៗ