វៀតណាមអំពាវនាវឱ្យមានការជម្រុញដំណើរការសន្តិភាពដែលពាក់ព័ន្ធនឹងប្រទេសអាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ២៥ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាននិងសកម្មភាពនៃក្រុមបេសកកម្មជួយឧបត្ថម្ភរបស់ អ.ស.ប នៅអាហ្វហ្គានីស្ថាន (UNAMA)។ នៅទីនេះ វៀតណាមបានអំពាវនាវឱ្យជម្រុញការអនុវត្តដំណើរការសន្តិភាពដែលពាក់ព័ន្ធនឹងប្រទេសអាហ្គានីស្ថានផងដែរ។
វៀតណាមអំពាវនាវឱ្យមានការជម្រុញដំណើរការសន្តិភាពដែលពាក់ព័ន្ធនឹងប្រទេសអាហ្វហ្គានីស្ថាន - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅ អ. ស.ប (រូបថត៖ TTXVN)

 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអ. ស.ប បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្រចំពោះដំណើរការសន្តិភាពដែលដឹកនាំនិងកាន់កាប់ដោយជនអាហ្វហ្គានីស្ថាន ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥១៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី ២៩ ខែកុម្ភៈ ហើយជាដំបូងត្រូវតែចាប់ផ្តើមការចរចាដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេលវែងផងដែរ។

ទន្ទឹមនឹងនេះលោកឯកអគ្គរដ្ឋ ទូត Dang Dinh Quy ក៏បានសម្តែងក្តីសង្ឃឹមថានឹងមានការចូលរួមកាន់តែច្រើននិងសកម្មថែមទៀតរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាព ក៏ដូចជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការជម្រុញការស្តារឡើងវិញ និងការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះក៏ដូចជាការបង្ការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មនិងការជួញដូរគ្រឿងញៀនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ