វៀតណាម​អំពាវនាវឱ្យមានវិធានការសមស្រប ក្នុងការ​ដោះស្រាយ​ បញ្ហាប្រឈមនានានៅម៉ាលី

(VOVWORLD) - នាថ្ងៃទី ៨ ខែតុលា (ម៉ោងនៅទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិភាក្សាអំពីស្ថានភាពនៅម៉ាលីនាពេលថ្មីៗនេះ។ 
វៀតណាម​អំពាវនាវឱ្យមានវិធានការសមស្រប ក្នុងការ​ដោះស្រាយ​ បញ្ហាប្រឈមនានានៅម៉ាលី - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រ ជាជាតិ តាងនាមវៀតណាម និងឥណ្ឌូនេស៊ី ដែលជាប្រទេសសមាជិកអាស៊ានទាំងពីរប្រចាំនៅក្រុមប្រឹក្សាសន្តិសុខ បានអះអាងសារជាថ្មីនូវការគាំទ្រសាមគ្គីភាព ឯករាជ្យភាព និងអធិបតេយ្យភាពដែនដីរបស់ម៉ាលី។ លោកបានបន្តថា ប្រទេសទាំងពីរកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពម៉ាលី ហើយទទួលស្គាល់ការតែងតាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីអន្តរកាល។ ប្រឈមមុខនឹងស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ទៅ ដែលបណ្តាលមកពីអំពើភេរវកម្ម និងអំពើហឹង្សាជ្រុលនិយមកើនឡើងនោះ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យភាគីទាក់ទិននានាពង្រឹងជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការបង្រួបបង្រួមជាតិ និងបន្តអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ ២០១៥។ លើសពីនេះទៅទៀត លោក ឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យមានវិធានការគ្រប់ជ្រុងជ្រោយ សម្រាប់ដោះស្រាយបញ្ហាសាកល្បង ស្ដីពី សន្តិសុខ និងមនុស្សធម៌ ព្រមទាំងសង្កត់ធ្ងន់ទៅលើការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចក្នុងតំបន់អាហ្វ្រិកខាងលិច និងសហគមន៍អន្តរជាតិ ក្នុងការជំរុញដំណើរការអន្តរកាលប្រកបដោយស្ថិរភាពនៅម៉ាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ