វៀតណាមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តន៍កាតព្វកិច្ចការពារប្រជាជនក្នុងជម្លោះ
(VOVWORLD) - សហគមន៍អន្តរជាតិចាំបាច់ត្រូវខិតខំប្រឹងប្រែង ដើម្បីការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រជាជន។
លោកឯកអគ្គរដ្ឋទូត Mai Phan Dung (រូបថត៖ VNA) |
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ស្វីស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពលោក Mai Phan Dung ប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ២៧ មិនាបានអញ្ជើញថ្លែងសុន្ទរកថាស្តីពីការតាមដាន និងអនុវត្តន៍សេចក្តីប្រកាស និងកម្មវិធីសកម្មភាព (VDPA) ទីក្រុងវីយែន។
ជាមួយនឹងប្រធានបទនៃសុន្ទរកថាស្ដីពីកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រជាជនក្នុងជម្លោះប្រដាប់អាវុធ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនយ៉ាងតឹងរឹងដើម្បីការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ជៀសវាងជាអតិបរមាការវាយប្រហារ បំផ្លិចបំផ្លាញ រារាំងរបស់របរសំខាន់ៗចំពោះការរស់រានមានជីវិតរបស់មនុស្ស គោរព ការពារ និងបង្កលក្ខណៈងាយស្រួលជាមួយកងកម្លាំងនានា និងរបស់របរជួយសម្រួលមនុស្សធម៌។ លើសពីនេះ សហគមន៍អន្តរជាតិចាំបាច់ត្រូវខិតខំប្រឹងប្រែង ដើម្បីការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រជាជន។ ប្រទេស និងភាគីពាក់ព័ន្ធ ជាពិសេសគឺអង្គការអន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់លើការជួយឧបត្ថម្ភជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់លំនៅដ្ឋានដែលរងគ្រោះដោយសង្គ្រាម ដោយចាត់ទុកថានេះជាវិធានការរយៈពេលវែងដើម្បីធានាសិទ្ធិមនុស្សផងដែរ៕