វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិអនុវត្តយ៉ាងខ្លាំងខ្លាបុព្វហេតុកាត់បន្ថយភាពក្រីក្រ


វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិអនុវត្តយ៉ាងខ្លាំងខ្លាបុព្វហេតុកាត់បន្ថយភាពក្រីក្រ - ảnh 1
វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្អអនុវត្តយ៉ាងខ្លាំងខ្លាបុព្វហេតុកាត់បន្ថយភាពក្រីក្រ (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ មិថុនា ក្រុមប្រឹក្សារសិទ្ធិមនុស្ស អ.ស.ប. ប្រចាំនៅ
ទីក្រុង Geneva របស់ស្វីស បានដំណើរការសម័យសន្ទនាជាមួយអ្នករាយការណ៍ ពិសេសទទួលបន្ទុកបញ្ហាភាពក្រីក្រ លោក Philip Alston និងអ្នករាយការណ៍ ពិសេសទទួលបន្ទុកការជំរុញនិងការពារសិទ្ធិមនុស្សនិងបណ្ដាសិទ្ធិសេរីភាព
សារវវន្តក្នុងការប្រឆាំងលទ្ធិភេវរកម្ម លោក Ben Emmerson។ ចូលរួមក្នុងការ
សន្ទនា នេះ ​ឯកគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមអចិន្ត្រៃយ៍វៀណាម
​ប្រចាំនៅ Geneva បានលើកច្បាស់នូវការខំប្រឹងប្រែងនិងលទ្ធផលល្អប្រសើនៃ កម្មវិធីជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដែលវៀតណាមបាននិងកំពុងអនុវត្ត រួមចំណែកបង្រួញគម្លាតអំពីលក្ខ័ណ្ឌទទួលសិទ្ធិសេដ្ឋកិច្ចនយោបាយវប្បធម៌ និងសង្គមរវាងតំបន់នានានិងរណណៈក្នុងសង្គមរយៈពេលកន្លងទៅ។ វៀតណាម ក៏បានអំពាវានាវឲ្យប្រទេសនានាបន្តអនុវត្តយ៉ាងខ្លាំងខ្លាំងវិធានការជាក់ស្តែងថែម ទៀតសំដៅឆ្ពោះទៅកាត់បន្ថយក្រីក្រ បង្កើតគ្រឹះស្ថានល្អថែមទៀតក្នុងការ ធានាសិទ្ធិមនុស្សសំរាប់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។  

        ស្តីពីការប្រឆាំងលទ្ធិភេវរកម្ម ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានថ្កោលទោសរាល់ទង្វើភេវរកម្មក្រោមគ្រប់រូបសណ្ឋាន។ វៀតណាមបន្ត អះអាងនូវការអនុវត្តដ៏ត្រឹមត្រូវកិច្ចសន្យានិងភារកិច្ចដែលអនុសញ្ញានិងពិធីសារ ស្តីពីការប្រឆាំងភេវរកម្មដែលវៀតណាមជាសមាជិក ក៏ដូចជា បណ្ដាសេចក្តី សម្រេចចិត្តទាក់ទិនរបស់ អ.ស.ប. ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ