វៀតណាមអភិវឌ្ឍន៍ផ្នែកកសិកម្មតាមទិសចីរភាព
|
រូបថតៈ អ៊ីនធឺណែត |
(VOVworld)- វៀតណាមអភិវឌ្ឍន៍ផ្នែកកសិកម្មតាមទិសចីរភាព។ ប្រកានេះត្រូវបាន អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh អះអាងក្នុងបទឆ្លើយសំភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាម ក្នុង
ឱកាសទិវាស្បៀងអាហារពិភពលោកលើកទី៣៤(១៦តុលា)។ លោក Le Quoc
Doanh បានឲ្យដឹងថា ៖ ប្រធានបទនៃទិវាស្បៀងអាហារឆ្នាំនេះ សង្កត់ធ្ងន់ទៅលើ
តួនាទីរបស់គ្រួសារក្នុងការដាំដុះ ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រនានា សន្តុសុខ
ស្បៀងអាហារ អាហាររូបត្ថម្ភ។
“នាពេលកន្លងទៅ វៀតណាមបានខំប្រឹងប្រែងក្នុងការធានាសន្តិសុខស្បៀង
អាហារ ជាពិសេសគឺការខិតខំរបស់ប្រជាកសិករក្នុងការផលិតកម្ម រុករកវិធីច្នៃ
ប្រឌិត ដើម្បីបង្កើតឡើងលទ្ធផលគួរឲ្យចាប់អារម្មណ៍របស់ផ្នែកកសិកម្ម។ រួម
ដំណើរជាមួយនោះគឺការជួយឧបត្ថម្ភមានប្រសិទ្ធភាពរបស់សហគម អន្តរជាតិ។ អង្គការស្បៀងអាហារនិងកសិកម្មនៃ អ.ស.ប មានកម្មវិធីជាក់ស្តែង ជាច្រើន សំដៅជួយវៀតណាមអំពីបច្ចេកទេសលើការដាំដុះ គំរោងការខុសៗគ្នា លើវិស័យ
កសិកម្ម ឆ្ពោះទៅការធានាផលិតកម្មកសិកម្មបប្រកបដោយប្រសិទ្ធភាព និង
ចីរភាព”។
នាបច្ចុប្បន្ននៅវៀតណាមមានគ្រួសារកសិករជាង១០លានគ្រួប្រកបមុខរបរ
កសិកម្ម។ បក្សនិងរដ្ឋ មានការផ្តួចផ្តើមគំនិត គោលនយោបាយជាច្រើន ដើម្បី
អភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺបង្កលក្ខណៈងាយស្រួលសម្រាប់គ្រួសារប្រជា កសិករធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព៕