វៀតណាម-អាមេរិកពង្រីកទំនាក់ទំនងថែមទៀត

វៀតណាម-អាមេរិកពង្រីកទំនាក់ទំនងថែមទៀត - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama

(VOVworld) - មុននឹងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសហរដ្ឋ
អាមេរិកលោក Barack Obama ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា ខាងមុខកាសែត
“New York Times” ក្នុងច្បាប់ចេញនាថ្ងៃទី១៦ ឧសភា បានចុះផ្សាយ អត្ថបទក្រោម
ចំណងជើងថា “នៅវៀតណាម លោក Obama នឹងយកចិត្តទុកដាក់ ដល់អនាគត
ជំនួសឲ្យអតីតកាល”។អត្ថបទនេះចាត់ទុកថា ចំពោះ ប្រធានាធិបតីលោក Obama
ដំណើរទស្សនកិច្ចនៅវៀតណាមនាំមកនូវឱកាស មួយដើម្បីពង្រឹងមិនត្រឹមតែនូវ
គោលនយោបាយតុល្យភាពដែលលោកបានសន្យាជាមួយទ្វីបអាស៊ីប៉ុណ្ណោះទេ ថែម
ទាំងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសន្តិ សុខនិងសេដ្ឋកិច្ចជាមួយកត្តាកាន់
តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងតំបន់នោះគឺវៀតណាមទៀតផង។តាមអត្ថបទ
នេះថា លោក Obama នឹងលើកត្រដែត កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ
ក្នុងការដោះស្រាយផលវិបាកដោយ ជាតិគីមីពណ៌លឿងទុំ/dioxin។ក្នុងអំឡុងកន្លះ
សតវត្សកន្លងមក វៀតណាមត្រូវ រងផលវិបាកដ៏ធ្ងន់ធ្ងរដោយជាតិគីមី dioxin ដែល
អាមេរិកប្រើប្រាស់ក្នុងសង្គ្រាម នៅវៀតណាម។នាពេលថ្មីៗនេះ រដ្ឋាភិបាល
អាមេរិកបានជួយឧបត្ថម្ភវៀតណាម ក្នុងការសំអាតបរិស្ថាននិងរ៉ាវរកបំផ្លាញចោល
គ្រាប់បែកមីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ