វៀតណាម-អាល្លឺម៉ងសហប្រតិបត្តិការសំដៅជំនះពុះពារលើផលវិបាកពីគ្រាប់មីនក្រោយសង្គ្រាម

វៀតណាម-អាល្លឺម៉ងសហប្រតិបត្តិការសំដៅជំនះពុះពារលើផលវិបាកពីគ្រាប់មីនក្រោយសង្គ្រាម - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈvietnamplus.vn )


(VOVworld)-ក្នុងដំណើរទស្សនកិច្ចការងារនៅអាល្លឺម៉ង់នាថ្ងៃទី១៤តុលា គណៈ
ប្រតិភូស្ថា​ប័នអចិន្ត្រៃយ៌នៃគណៈកម្មាធិការបញ្ជារដ្ឋទទួលបន្ទុកកម្មវិធីជាតិអំពីការ
ជំនះពុះពារលើផល​វិបាកដោយគញរាប់មីនក្រោយសង្រ្គាម ដែលដឹកនាំដោយ
ឧត្តមសេនីយ៌ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានមានជំនួបសន្ទនា ជាមួយក្រសួងការបរទេសនិងក្រសួងការពារ
ជាតិអាល្លឺម៉ង។

        ក្នុងជំនួបសន្ទនានេះ​លោកស្រី Ina Lepel ប្រធាននាយកដ្ឋានអ​​.ស.ប និង បណ្តាបញ្ហាសកលលោករបស់ក្រសួងការបរទេសអាល្លឺម៉ង់ បានអះអាងថា នា
ពេលខាងមុខ អាល្លឺម៉ង់នឹងបន្តជួយឧបត្ថម្ភកម្មវិធីរាវរកគ្រាប់មីននៅវៀត​ណាម
។ ឧត្តមសេនីយ៌ Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ
របស់ភាគីអាល្លឺម៉ង និងសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងធ្វើឲ្យស៊ីជម្រៅ
ថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ