វៀតណាម-អូស្ត្រាលីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត

(VOVWORLD) - នាយប់ថ្ងៃទី២៥ ឧសភា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។ 
វៀតណាម-អូស្ត្រាលីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ TTXVN) 

ថ្លែងមតិនៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ចាត់ទុកថា ព្រឹត្តិការណ៍សំខាន់នេះកាន់តែពិសេសថែមទៀត ព្រោះថាប្រទេសទាំងពីរទើបនឹងបានលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមីនាឆ្នាំ២០១៨កន្លងទៅ។ លោក Nguyen Thanh Phong ឲ្យដឹងថែមទៀតថា ទីក្រុងហូជីមិញនិងប្រទេសអូស្ត្រាលីក៏ដណ្ដើមបានសមិទ្ធផលសហប្រតិបតិ្តការសំខាន់ជាច្រើន ពិសេសគឺលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំបណ្ដុះបណ្ដាល វប្បធម៌និងទេសចរណ៍។ នាបច្ចុប្បន្ន អូស្ត្រាលីមានគម្រោងការណ៍វិនិយោគចំនួន១៨០គម្រោងការណ៍នៅទីក្រុង ដោយដើមទុនសរុបជិត១៩០លានដុល្លាអាមេរិក។ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំជឿជាក់ថា ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីនិយាយរួមនិងទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់អូស្ត្រាលីនិយាយដោយឡែកនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងលើពិភពលោកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ