|
ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-អូស្ត្រាលី |
(VOVworld) - នៅរដ្ឋធានី Canberra របស់អូស្ត្រាលី នាថ្ងៃទី១៧ មិនា បានប្រព្រឹត្តទៅ
សម័យប្រជុំលើកទី១នៃគណៈកម្មាធិការចម្រុះ (JCM) អំពីកិច្ចសហ ប្រតិបតិ្តការវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-អូស្ត្រាលី។គណៈប្រតិភូវៀត ណាមដឹកនាំដោយ
អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Tran Quoc Khanh ចូលរួមសម័យ
ប្រជុំ។នៅទីនេះ លោក Tran Quoc Khanh បានឲ្យ ដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ
អូស្ត្រាលីបានជួយឧបត្ថម្ភវៀតណាមលើវិស័យជា ច្រើន ក្នុងនោះមានវិស័យវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យា។ការដែលប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្ដីអំពីកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្រនិង បច្ចេកវិទ្យានាឆ្នាំ២០១៣បន្តបង្កើតមូល
ដ្ឋានដ៏រឹងមាំដើម្បីដំណើរការសកម្មភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់
តែស៊ីជំរៅ។ស្ដីអំពីកិច្ចសហប្រតិបតិ្តការ ទ្វេភាគីនាពេលខាងមុខ ភាគីទាំងពីរនឹង
ប្រមូលផ្ដុំទៅលើវិស័យសុខាភិបាល កសិកម្មនិងបរិស្ថាន៕