វៀតណាមអះអាងនូវតួនាទីសំខាន់របស់ខ្លួនក្នុងការទទួលរៀបចំ មហាសន្និបាតសហភាពអន្តរសភាIPU

វៀតណាមអះអាងនូវតួនាទីសំខាន់របស់ខ្លួនក្នុងការទទួលរៀបចំ មហាសន្និបាតសហភាពអន្តរសភាIPU - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen
Thanh Son ក្នុងការជួបសន្ទនាជាមួយលោកAndray Klimov
(រូបថតៈ  Diep Anh/ VOV)


(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីថា ក្នុង
ជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី​លោក Nguyen Thanh
Son នាពេលថ្មីៗនេះ លោក Andray Klimov អនុប្រធានគណៈកម្មាធិ ការកិច្ចការ
បរទេសនៃព្រឹទ្ធសភារុស្ស៊ី បានផ្លាស់ប្តូរខ្លឹមសារជាច្រើន ទាក់ទិន ដល់ទំនាក់
ទំនងនៃប្រទេសទាំងពីរ និងរដ្ឋសភារវាងប្រទេសទាំងពីរ។ ក្នុងឱ កាសដែល
វៀតណាមកំពុងត្រៀមរៀបចំឲ្យមហាសន្និបាតសហភាពអន្តរសភាពិភពលោក
IPU លោក Andray Klimov បានឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅរុស្ស៊ីស្តីពីបញ្ហានេះ។ លោក Klimov បានឲ្យដឹងថា

       “ខ្ញុំមានក្តីសោមនស្សរីករាយថា វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ ដ៏សែន
សំខាន់នេះ។ ប្រការនេះបានអះអាងនូវតួនាទីសំខាន់របស់វៀតណាម។ ចំពោះ
រូប ខ្ញុំវិញ វៀតណាមជាទីកន្លែងល្អដើម្បីរៀបចំ IPU។ ខ្ញុំជឿជាក់ថា ដោយការខំ
ប្រែងរួម។យើងនឹងមានការជួបប្រាស្រ័យគ្នាដ៏ល្អប្រសើរ”។

       លោក Andray Klimov បានឲ្យដឹងថែមទៀតថា ទំនាក់ទំនងលើគ្រប់ វិស័យ ទាំងសេដ្ឋកិច្ចនិងនយោបាយកំពុងបានរុស្ស៊ីនិងវៀតណាមជម្រុញ យ៉ាងខ្លាំងក្លា
ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ