វៀតណាម-ឥណ្ឌាជំរុញសសរស្តម្ភកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ឧបនាយក រដ្ឋមន្ត្រី លោក Vu Duc Dam បានអំពាវនាវឲ្យសហគ្រាសឥណ្ឌាជំរុញខ្លាំងការ វិនិយោគចូលមក វៀតណាមលើវិស័យដូចជា បច្ចេកវិទ្យាកែច្នៃ ផលិត ឧស្សាហកម្ម ជំនួយរថយន្ត បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ នវានុវត្តភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

វៀតណាម-ឥណ្ឌាជំរុញសសរស្តម្ភកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ទទួលជួបរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាលោក Rajkumar Ranjan Singh។ (រូបថត៖ TTXVN)
នាថ្ងៃទី ២៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន ទទួលជួបរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាលោក Rajkumar Ranjan Singh ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួម វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច Horasis ឥណ្ឌា នៅខេត្ត Binh Duong។ នៅក្នុង ជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានបញ្ជាក់ថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយជាមួយឥណ្ឌា; ស្នើឲ្យ ភាគីទាំងពីររួមគ្នាជំរុញសសរស្តម្ភនៃកិច្ចសហ ប្រតិបត្តិការទ្វេភាគីដូចជា នយោបាយ-ការទូត ការពារជាតិ-សន្តិសុខ ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន ព្រមទាំង ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បង្ក លក្ខខណ្ឌអំណោយផលដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឧបនាយក រដ្ឋមន្ត្រី លោក Vu Duc Dam បានអំពាវនាវឲ្យសហគ្រាសឥណ្ឌាជំរុញខ្លាំងការ វិនិយោគចូលមកវៀតណាមលើវិស័យដូចជា បច្ចេកវិទ្យាកែច្នៃ ផលិត ឧស្សាហកម្ម ជំនួយរថយន្ត បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ នវានុវត្តភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
រដ្ឋលេខាធិការនៃក្រសួងការបរទេស ឥណ្ឌាលោក  Rajkumar Ranjan Singh បានបញ្ជាក់ថា ឥណ្ឌាជានិច្ចកាលចាត់ទុកវៀត ណាមជាសសរស្តម្ភសំខាន់ក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា; ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ផ្នែក និងមូលដ្ឋាន របស់វៀតណាម ដើម្បីរួមគ្នាអនុវត្តន៍សកម្មភាពដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួប លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិ និងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុង ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ឥណ្ឌា។
ទាក់ទិននឹងសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើការធានាសេរីភាព នាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះនៅតំបន់នេះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ