វៀតណាម-ឥណ្ឌារំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត
(VOVworld)-នាព្រឹកថ្ងៃទី១០ខែមករា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាន
រៀបចំពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា
ថ្ងៃទី ៧មករានិងរយៈពេល១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រ
ទេសទាំងពីរថ្ងៃទី៦កក្កដា។ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញ លោក Huynh Cach Mang បានសង្កត់ធ្ងន់ថា តាំងពីបង្កើតទំនាក់
ទំនងការទូតមក វៀតណាមនិងឥណ្ឌាទទួលបានសមិទ្ធិធំធេងជាច្រើនលើគ្រប់
វិស័យ។ រីឯខ្លួនវិញ អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ លោកស្រី Smita
Pant បានអះអាងថា នាពេលខាងមុខ នឹងជម្រុញឲ្យបានខ្លាំងថែមទៀតនូវកម្មវិធី
សហប្រតិបត្តិការចងសម្ព័ន្ធលើវិស័យទេសចរណ៍ វប្បធម៌និងមនុស្សរវាងតំបន់នានា
របស់ឥណ្ឌាជាមួយទីក្រុងហូជីមិញ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងយ៉ាង
ល្អប្រសើរនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕