វត្ថុ ដែលកូរ៉ខាងជើងទើបនឹងបាញ់បង្ហោះគឺជា មីស៊ីលបាលិស្ទីគ រយៈចំងាយខ្លី

(VOVWORLD) -យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួន ២ ទៅសមុទ្រជប៉ុន។ ក្រុមប្រឹក្សានាយសេនាធិការទ័ពចំរុះកូរ៉េខាងត្បូង (JCS) បានប្រកាសថាវត្ថុទាំងនេះ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Hamhung ប៉ែក ឦសាននៃកូរ៉េខាងជើង។
វត្ថុ ដែលកូរ៉ខាងជើងទើបនឹងបាញ់បង្ហោះគឺជា មីស៊ីលបាលិស្ទីគ រយៈចំងាយខ្លី - ảnh 1 ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រជំនាន់ថ្មីនៅទីតាំងមួយក្នុងប្រទេសកូរ៉េខាងជើង (រូបថត៖ យ៉ុនហាប / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១០ ខែសីហា កូរ៉េខាងត្បូងបានឲ្យដឹងថា វត្ថុ ដែលកូរ៉េខាងជើងទើបនឹងបានបាញ់បង្ហោះមុននេះ ទំនងជាមីស៊ីលបាលិស្ទីគ រយៈចំងាយខ្លី។ ក្នុងសេចក្ដីប្រកាសមួយ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានចាត់ទុកថា ការបាញ់បង្ហោះវត្ថុចំនួន ២ នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺសំដៅសាកពិសោធន៍សមត្ថភាពរបស់ មីស៊ីលបាលិស្ទីគ រយៈចំងាយខ្លីថ្មីរបស់ទីក្រុងព្យុងយ៉ាង ក៏ដូចជាដើម្បីប្រឆាំងជំទាស់នឹងការធ្វើសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូងក្នុងខែសីហាផងដែរ។

នាព្រឹកថ្ងៃដដែល យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួន ២ ទៅសមុទ្រជប៉ុន។ ក្រុមប្រឹក្សានាយសេនាធិការទ័ពចំរុះកូរ៉េខាងត្បូង (JCS) បានប្រកាសថាវត្ថុទាំងនេះ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Hamhung ប៉ែក ឦសាននៃកូរ៉េខាងជើង។ នេះគឺជាការបាញ់បង្ហោះទី ៥ របស់កូរ៉េខាងជើង ក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ។

ការបាញ់បង្ហោះនាពេលថ្មីៗនេះរបស់ កូរ៉េខាងជើងបានប្រព្រឹត្តិទៅ ក្រោយពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថាលោកទទួលបានសារលិខិតមួយច្បាប់ដោយមានពាក្យពេជន៍ដ៏ល្អប្រសើរពីថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jung-un ដោយបានពន្យល់អំពីការបាញ់បង្ហោះមីស៊ីលនាពេលកន្លងទៅរបស់ទីក្រុងព្យុងយ៉ាង។ លោកប្រធានាធិបតីអាមេរិកបានឲ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងជើងមិនពេញចិត្តចំពោះការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងឡើយ។ ហើយនេះគឺជាមូលហេតុធ្វើឲ្យទីក្រុងព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ