វេទិកាគោលនយោបាយច្បាប់ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មវៀតណាម - និងចិន
(VOVWORLD) - នេះគឺជាវេទិកាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់ប្រធានរដ្ឋសភាវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាគោលនយោបាយច្បាប់ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងចិន ដោយមានការចូលរួមពីតំណាងធុរកិច្ចជាង ៤៥០ នាក់ មកពីប្រទេសទាំងពីរ។ នេះគឺជាវេទិកាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់ប្រធានរដ្ឋសភាវៀតណាម។
អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកឡើងខ្លឹមសារមួយចំនួន ដើម្បីលើកកំពស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាម និងចិន ដូចជា៖ ពន្លឿនឲ្យបានឆាប់ៗការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ឯកសារសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នារយៈពេលកន្លងទៅ៖
“រដ្ឋសភាវៀតណាមជានិច្ចកាលរួមដំណើរជាមួយប្រព័ន្ធនយោបាយទាំងមូល ដើម្បីផ្សព្វផ្សាយគោលនយោបាយសមស្របជាច្រើន កសាងក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព យុត្តិធម៌ និងទូលំទូលាយដោយបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសនិយាយរួម និងវិនិយោគិនចិននិយាយដោយឡែកធ្វើអាជីវកម្មអំណោយផល និងប្រកបដោយជោគជ័យនៅវៀតណាម”។
ក្នុងវេទិកានេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនានាលើគ្រប់វិស័យផងដែរ៕